Ten Hag ចង់បានខ្សែការពារ Bayern រូបនេះ មកលេងចាប់ដៃគូរនឹង Martinez

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកីឡាករសញ្ជាតិហូឡង់មានអាយុ ២៤ឆ្នាំ ដែលពីមុនធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Erik ten Hag បានក្លាយជាគោលដៅដ៏សំខាន់របស់ក្លឹបបិសាចក្រហម។ ក្លឹប Uniteដ បានធ្វើការពិភាក្សាផ្ទៃក្នុងអំពីការឪកាសក្នុងការផ្ទេរមួយ ប៉ុន្តែមិនទាន់មានសកម្មភាពណាមួយកើតឡើងនោះទេ។

Matthijs de Ligt Bayern 04272024

តម្លៃនៃការផ្ទេរមួយនេះ គឺជារឿងសំខាន់ ដោយខាងក្លឹប Bayern បានកំណត់តម្លៃផ្ទេរ De Ligt ប្រមាណ ៥០លានផោន។ ក្លឹប Man United កំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃអំពីថវិការបស់ពួកគេ និងកំណត់ថាតើពួកគេអាចបំពេញតាមការទាមទាររបស់ក្លឹប Bayern បានដែរ ឫទេ។ ក្រុមប្រឹក្សារបស់ក្លឹបដឹងយ៉ាងច្បាស់ថាការទទួលបានកីឡាករដែលមានសមត្ថិភាពដូចទៅនឹងកីឡាករ De Ligt នឹងត្រូវការវិនិយោគច្រើន ហើយឥលូវនេះត្រូវរង់ចាំមើលថាពួកគេត្រៀមក្នុងការផ្តល៉នៅតម្លៃដ៏ខ្ពស់នេះសម្រាប់ខ្សែការពារ នៅពេលដែលពួកគេក៏កំពុងប្រយុទ្ធជាមួយនឹងច្បាប់ FFP។

ខាងក្លឹប Bayern ក៏កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្លាសប្តូរនៅតំបន់ការពារផងដែរ។ ក្លឹបនៅ Bundesliga មួយនេះបានចំណាយ ៣០លានអឺរ៉ូសម្រាប់បង់តម្លៃផ្តាច់កុងត្រារបស់កីឡាករ Hiroki Ito របស់ក្លឹប Stuttgart ហើយនឹងផ្តល់នៅកុងត្រារយៈពេល ៥ឆ្នាំសម្រាប់កីឡាករវ័យ ២៥ឆ្នាំសញ្ជាតិជប៉ុនរូបនេះ។

ដើម្បីជួយសម្រួលដល់ការរុះរើខ្សែការពាររបស់ពួកគេ ក្លឹប Bayern បានសម្រេចចិត្តដាក់ De Ligt សម្រាប់លក់។ ខ្សែការពារសញ្ជាតិហូឡង់ដែលបានបាត់បង់តំណែងក្នុងជម្រើសដំបូង នៅពេលដែលការមកដល់របស់កីឡាករ Eric Dier កាលពីពាក់រដូវកាលមុន ឥលូវនេះត្រូវបានចាប់ទុកថាជាចំណែកលើសរបស់ក្លឹប។ ការវិវឌ្ឍន៍នេះបានបើកទ្វារសម្រាប់ United ក្នុងការវាយលុក និងធានានៅការផ្ទេរយកគាត់។

Erik ten Hag Man Utd 2024

ក្លឹប United ត្រូវការពង្រឹងនៅតំបន់ការពារ។ ក្រុមមួយនេះបានខំប្រឹងប្រយុទ្ធតស៊ូនឹងភាពលំបាកនៅតំបន់ការពារកាលពីរដូវកាលមុន ហើយជាមួយនឹងការចាកចេញរបស់កីឡាករ Raphael Varane លោក Ten Hag បានប្តេជ្ញាចិត្តក្នុងការដោះស្រាយនៅតំបន់ការពារ។ ហើយជាមួយនឹងព័ត៌មានដែលថាក្លឹប Bayern មានបំណង់ចង់លក់ខ្សែការពារសញ្ជាតិហូឡង់រូបនេះ ធ្វើអោយក្លឹប Man Utd មានឱកាសក្នុងការនាំយកគាត់មកលេងជាដៃគូរជាមួយនឹងកីឡាករ Lisandro Martinez នៅតំបន់ការពារ៕

Previous articleArsenal សាកសួរអំពីលក្ខខណ្ឌ និងតម្លៃរបស់ខ្សែបម្រើ Everton ម្នាក់នេះ
Next articleអតីតអ្នកចាំទីរបស់​ Aston និង Wolves! បានទទួលមរណៈភាពក្នុងអាយុ ២៦ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺ