បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពារស្តាំរបស់ក្លឹប AS Monaco កីឡាករ Vanderson ដែលគាត់ជាជម្រើសមួយមកជំនួសកីឡាករ Emerson Royal ប្រសិនជាគាត់ចាកចេញពីក្លឹបមែន។
វាមិនមែនជាការផ្ទេរដ៏ងាយស្រួលនោះទេ ខណៈក្លឹប Monaco ចង់បានតម្លៃច្រើនជាង ៤០លានអឺរ៉ូ ប៉ុន្តែក្លឹប Spurs មានការកោតសរសើរចំពោះ Vanderson។ កីឡាករ Emerson Royal រំពឹងថាអាចចាកចេញពីក្លឹប Spurs ទៅកាន់ក្លឹប AC Milan៕