Lille បដិសេធសំណើរ ៥០លានអឺរ៉ូរបស់ក្លឹបនៅ Premier League

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mundo Desportivo បានអោយដឹងថាក្លឹបយក្សនៅ Premier League គឺក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរតម្លៃ ៥០លានអឺរ៉ូសម្រាប់ខ្សែការពារ Leny Yoro របស់ក្លឹប Lille ប៉ុន្តែក្លឹបបារាំងមួយនេះបានច្រានចោលនៅសំណើរមួយនេះហើយ។

ក្លឹប Lille បានរាយការណ៍ថាពួកគេត្រូវការតម្លៃប្រមាណ ៦០លានអឺរ៉ូសម្រាប់ខ្សែការពារវ័យក្មេងរូបនេះ ខណៈគាត់ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Real Madrid ផងដែរ៕

Previous articleSpurs ចាប់អារម្មណ៍កីឡាកររបស់ Monaco ទោះបីជាតម្លៃរៀងខ្ពស់ក៏ដោយ
Next articleកីឡាករ Ramos សម្រេចចិត្តចាកចេញពី Sevilla ជាលើកទី ២