ក្លឹបមួយបានត្រៀមលុយ ១០០លានអឺរ៉ូ សម្រាប់ផ្ទេរកីឡាករ Xavi Simons

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Blid បានអោយដឹងថាខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Xavi Simons នៅតែជាគោលដៅកំពូលសម្រាប់ក្លឹប Bayern Munich ដោយក្លឹបអាឡឺម៉ង់មួយនេះ បានរៀបចំខ្លួនដើម្បីបំពេញនូវតម្លៃផ្ទេរជិត ១០០លានអឺរ៉ូ។

លោក Max Eberl នាយកផ្នែកកីឡារបស់ក្លឹប Bayern បានស្គាល់យ៉ាងច្បាស់អំពីទេពកោសល្យរបស់កីឡាករវ័យ ២១ឆ្នាំនេះ ខណៈពេលកាគត់ធ្វើការសម្របសម្រួលក្នុងការផ្ទែររបស់ Simonsទៅក្លឹប RB Leipzig ។ កំឡុងពេលខ្ចីជើងនៅក្លឹប Leipzig កីឡាករ Simons បានបង្ហាញទម្រ់ងលេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ១៥ដង ក្នុងការបង្ហាញខ្លួន ៤៤ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។

ឥឡូវនេះ លោក Eberl នឹងប្រឈមមុខនឹងការចរចាដ៏ស្មុគស្មាញមួយសម្រាប់កីឡាករ Simons ដែលមិនមែនត្រឹមតែជាមួយនឹងក្លឹប PSG ប៉ុន្តែក៏ជាមួយនឹងក្លឹប PSV ផងដែរ ដែលមានលក្ខខណ្ឌទទួលបានអត្ថប្រយោជន៍ពីការផ្ទេររបស់ Simons រហូតដល់ឆ្នាំ២០២៥៕

Previous articleក្លឹបធំទាំង ៣នេះ! ចេញមកប្រជែងយកខ្សែប្រយុទ្ធក្លឹប Lille
Next articleNOCC ប្រកាសរៀបចំទិវាអូឡាំពិក នាព្រឹកថ្ងៃអាទិត្យទី២៣ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ