បរទេស៖ ខណៈពេលដែលកុងត្រារបស់គាត់ជិតផុតជាមួយនឹងក្លឹប Real Madrid នៅថ្ងៃទី៣០ ខែមិថុនានេះ កីឡាករ Nacho ដែលមានវ័យ ៣៤ឆ្នាំ រំពឹងទុកថានឹងចាកចេញដោយគ្មានតម្លៃខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាកីឡាករ Nacho កំពុងចរចាជាមួយនឹងក្លឹប Al-Qadsiah ខណៈពេលដែលក្លឹបទើបតែប្រម៉ូតឡើងមកកាន់ Saudi Arabian Pro League។
កាលពីដើមខែនេះ មានប្រភពព័ត៌មានបានបញ្ជាក់ថាកីឡាករ Nacho Nacho ស្ថិតក្នុងដំណាក់កាលនៃការចុះហត្ថលេខាជាមួយ Al-Ittihad ដើម្បីជួបជុំជាមួយអតីតមិត្តរួមក្រុម Benzema ។ ទោះបីជាយ៉ាងណាក៏ដោយ ការចរចាត្រូវបានពន្យាពេលដោយសារតែបញ្ហាមួយចំនួន។ ការពន្យាពេលនេះបានផ្តល់នៅឪកាសសម្រាប់ក្លឹប Al-Qadsiah ដើម្បីចូលធ្វើបទបង្ហាញសម្រាប់ខ្សែការពាររូបនេះ។ ជាមួយនឹងកញ្ចប់ថវិកាដ៏ច្រើនក្លឹបកំពុងសម្លឹងរកមើលកីឡាករដែលមានបទពិសោធន៍ ដែលអាចផ្តល់ទាំងភាពជាអ្នកដឹកនាំ និងជំនាញនៅលើទីលាន។ ហើយកីឡាករ Nacho ដែលមានទាំងបទពិសោធន៍ និងទទួលបានជោគជ័យនៅ La Liga និង Champions League គឺពិតជាសាកសមណាស់។
ការចាកចេញរបស់ Nacho ត្រូវបានរំពឹងទុកថានឹងបើកផ្លូវអោយក្លឹប Real Madrid ក្នុងការស្វែងរកនៅគោលដៅខ្សែការពារផ្សេងមកជំនួស។ ក្នុងនោះកីឡាករ leny Yoro របស់ក្លឹប Lille ត្រូវបានជឿជាក់ថាបានឈានដល់ការព្រមព្រៀងកិច្ចសន្យាជាមួយនឹងក្លឹបម្ចាស់ជើងឯកអឺរ៉ុប។
ស្របពេលដែលវាត្រូវបានគេមើលឃើញថាតើកីឡាករ Nacho អាចនឹងបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Al-Qadsiah ឬពិចារណារង់ចាំ Al-Ittihad សុទ្ធតែចង្អុលទៅរកការចាកចេញពីក្លឹប Real Madrid៕