បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្រោយក្លឹប Chelsea បានបរាជ័យក្នុងការផ្ទេរយកកីឡាករ Michael Olise របស់ក្លឹប Crystal Palace ខាងក្លឹប Chelsea នៅតែចង់នាំយកនៅខ្សែប្រយុទ្ធថ្មីអោយបាន ២នាក់បន្ថែមទៀតសម្រាប់រដូវក្តៅនេះ។
លោក Enzo Maresca រំពឹងទុកថាយ៉ាងហោចណាស់ក៏អាចមានម្នាក់ជាខ្សែប្រយុទ្ធ នឹងម្នាក់ទៀតជាស្លាប។ បន្ថែមពីនេះទៅទៀត ក្លឹប Chelsea នឹងចុះហត្ថលេខាយកកីឡាករ Estevão សម្រាប់រដូវក្តៅ ២០២៥៕