បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern បានចំណាយទៅលើតម្លៃផ្តាច់កុងត្រារបស់កីឡាករ Michael Olise។ ក្លឹប Crystal Palace បានបញ្ជាក់កាលពីម្សិលមិញអំពីការសម្រេចនៅតម្លៃផ្ទេរ ៤៥លានផោន សម្រាប់អនុញ្ញាតអោយកីឡាករ Olise ទៅចូលរួមជាមួយនឹងក្លឹប Bayern។ ហើយក្នុងនោះតម្លៃបន្ថែម ៥លានអឺរ៉ូទៀតនឹងត្រូវបន្ថែមទៅអោយខាងក្លឹប Crystal Palace។
កីឡាករ Olise បានបញ្ជាក់ទៅកាន់ក្លឹប អំពីការសម្រេចចិត្តនេះកាលពីម្សិលមិញ ដោយគាត់ចង់ចូលរួមជាមួយនឹងក្លឹប Bayern ដើម្បីអាចបានលេងនៅ Champions League។ កុងត្រារយៈពេល ៥ឆ្នាំសម្រាប់គាត់ ហើយព័ត៌មានលម្អិតដែលត្រូវធ្វើ គឺការបង់តម្លៃផ្តាច់កុងត្រា បន្ទាប់មកគឺជាការចុះហត្ថលេខា។
ក្លឹប Chelsea និង Newcastle United សុទ្ធតែចង់បាន Olise ហើយខាង Man United ក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែការសម្រេចចិត្តត្រូវបានសម្រេចហើយ ដោយគាត់ចង់ចូលរួមជាមួយនឹងក្លឹប Bayern៕