អ្នកចាំទី Szczesny នឹងទទួលបានប្រាក់ឈ្នួល ១៩លានអឺរ៉ូ ក្នុងការផ្ទេរទៅក្លឹបនៅមជ្ឈឹមបូព៌ា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal ត្រៀមនឹងបញ្ចប់ការផ្ទេរពីក្លឹប Juventus ទៅកាន់ក្លឹប Al-Nassr នៅ Saudi Pro League នារដូវក្តៅនេះ។

ក្លឹប Juventus បានធ្វើការចុះហត្ថលេខាខ្ចីជើងកីឡាករ Michele Di Gregorio ពីក្លឹប Monza ហើយក្លឹបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរអ្នកចាំទីជើងចាស់រូបនេះ។ អ្នកចាំទី Szczesny ដំបូងឡើយមានការស្ទាក់ស្ទើរក្នុងការផ្ទេរទៅមជ្ឈឹមបូព៌ា ប៉ុន្តែឥឡូវនេះគាត់ត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្រុមអារ៉ាប៊ីសាអូឌីត ហើយនឹងទទួលបាន ១៩លានអឺរ៉ូក្នុងមួយរដូវកាល៕

Previous articleអ្នកចាត់ក្លឹប Liverpool មិនអនុញ្ញាតអោយក្លឹបទិញកីឡាករម្នាក់នេះទេ
Next articleកីឡាករ Pascal Gross កាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ទឹកដីអាឡឺម៉ង់