ខ្សែបម្រើ Archie Gray គ្រោងទៅចូលរួមជាមួយក្លឹបយក្សមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប​ Tottenham Hotspur បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Archie Gray របស់ក្លឹប Leeds United នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

កាលពីមុននេះ កីឡាករ Grey ត្រូវបានរាយការណ៍ថាត្រៀមក្នុងការចុះហត្ថលេខាជាមួយនឹងក្លឹប Brentford ហើយក៏រៀបចំក្នុងការធ្វើតេស្តសុខភាព។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកគាត់បានផ្លាស់ប្តូរចិត្ត ហើយឥឡូវនេះកំពុងខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Spurs ៕

Previous articleBarca កំពុងជម្រុញការផ្ទេរខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Hull City
Next articleBarca ចេញសេចក្តីជូនដំណឹងអំពីអនាគតកីឡាករខ្ចីជើង Joao Felix និង Joao Cancelo