Barca ចេញសេចក្តីជូនដំណឹងអំពីអនាគតកីឡាករខ្ចីជើង Joao Felix និង Joao Cancelo

បរទេស៖ ក្លឹប Barcelona បាន​បញ្ជាក់​ថា​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Joao Felix និង Joao Cancelo បាន​ចាក​ចេញ​ពី​ក្លឹប​ហើយ​បន្ទាប់​ពី​លក្ខខណ្ឌ​ខ្ចី​ជើង​រៀង​ខ្លួន​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ “Joao Felix និង João Cancelo មិនត្រូវបន្តជាមួយ FC Barcelona ទេ។ កិច្ចសន្យារបស់ខ្សែការពារ Marcos Alonso នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ដូចទៅនឹងកិច្ចសន្យាខ្ចីជើងសម្រាប់កីឡាករព័រទុយហ្គាល់ទាំងពីរដែលនឹងត្រលប់ទៅក្លឹបរៀងៗខ្លួន”៕

Previous articleខ្សែបម្រើ Archie Gray គ្រោងទៅចូលរួមជាមួយក្លឹបយក្សមួយនេះ
Next articleច្បាស់ហើយ!! អនាគតរបស់ Marcos Alonso ជាមួយក្លឹប Barca