ក្លឹប Ipswich Town ទិញបានកីឡាករទី២របស់ខ្លួន ពីក្លឹប West Ham

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ben Johnson នឹងទៅចូលរួមជាមួយនឹងក្លឹប Ipswich Town ដោយការផ្ទេរត្រូវបានចុះហត្ថលេខា និងបោះត្រា បន្ទាប់ពីធ្វើតេស្តសុខភាពរួចរាល់។ គាត់បានទៅចូលរួមជាមួយក្លឹប ពីក្លឹប West Ham។

កីឡាករ Ben Johnson នឹងក្លាយជាកីឡាករថ្មីរបស់ក្លឹប Ipswich Town ហើយគាត់ជាកីឡាករទី២ ដែលក្លឹបបានចុះហត្ថលេខាយកមកបន្ទាប់ពីកីឡាករ Omari Hutchinson ពីក្លឹប Chelsea៕

Previous articleNewcastle សម្រេចលក់ Elliot Anderson អោយក្លឹបមួយក្នុងតម្លៃ ៣៥លានផោន
Next articleអ្នកចាំទី Giorgi Mamardashvili ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមជាមួយ Bayern