Man Utd ចង់យកអតីតនាយកបច្ចេកទេសរបស់ក្លឹប​ Chelsea មកជួយក្លឹបក្នុងការដោះដូរកីឡាករសម្រាប់រដូវក្តៅ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប United កំពុងធ្វើការដើម្បីតែងតាំងលោក Vivell សម្រាប់កុងត្រារយៈពេលខ្លី ដោយមកពង្រឹងរចនាសម្ព័ន្ធកីឡាឡើងវិញដែលស្ថិតក្រោមការគ្រប់គ្រងដោយលោក Sir Jim Ratcliffe។ ជំនាញពិសេសរបស់បុរសសញ្ជាតិអាឡឺម៉ងរូបនេះ គឺការកំណត់អត្តសញ្ញាណកីឡាករដែលមានទេពកោសល្យ និងការជ្រើសរើសកីឡាករ ដែលវាជាផ្នែកសំខាន់មួយនៅក្លឹប United នារដូវក្តៅនេះ។

Todd Boehly 2023

លោក Vivell ធ្លាប់ធ្វើការនៅក្លឹប Chelsea ក្នុងតំណែងជានាយកបច្ចេកទេស អស់រយៈពេល ៧ខែ នៅចន្លោះខែធ្នូ ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានចាកចេញពី Stamford Bridge នៅពេលដែលក្លឹបនេះត្រូវបានទិញដោយលោក Todd Boehly និងរៀបចំរចនាសម័្ពន្ធរបស់ក្លឹបឡើងវិញ។ នៅ Old Trafford គាត់មានសក្តានុពលសមនឹងរចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍដែលមានលោក Jason Wilcox ស្ថិតនៅក្នុងក្រុមនាយកបច្ចេកទេស ហើយនឹងការមកដល់របស់លោក Dan Ashworth ដែលនឹងមកកាន់តំណែងជានាយកផ្នែកកីឡា និងលោក Omar Berrada ដែលនឹងមកកាន់តំណែងជានាយកប្រតិបត្តិនាពេលឆាប់ៗនេះ។

Christopher Vivell 2022

 

ក្នុងរយៈពេលប៉ុន្មានខែនេះ ស្ថិតនៅក្នុងដំណាក់កាលក្នុងការកែប្រែរចនាសម្ព័ន្ធកីឡារបស់ក្លឹប United ដើម្បីទទួលបានការប្រកួតប្រជែងសម្រាប់រដូវកាលក្រោយ។ ប៉ុន្តែទីផ្សារដោះដូរកីឡាកររដូវក្តៅនឹងក្លាយជាពេលវេលាដ៏សំខាន់មួយដើម្បីនាំយកនៅកម្លាំងថ្មីមកាន់ក្រុម ហើយបើទោះបីជាឈ្នះពាន FA Cup ក៏ដោយ ប៉ុន្តែសម្រាប់ Premier League គឺក្លឹបបានត្រឹមតែចំណាប់ថ្នាក់ទី៨ ប៉ុណ្ណោះសម្រាប់រដូវកាល ២០២៣-២៤៕

Previous articleBarca ស្នើរសុំពេលវេលាបន្ថែមពីក្លឹប Arsenal ក្នុងការឆ្លើយតប ទៅនឹងសំណើរផ្ទេរកីឡាករ Koundé
Next articleក្លឹប Leeds បង្ហោះសារសោកស្តាយ ខណៈកីឡាករ Archie Gray ទៅចូលរួមជាមួយក្លឹបថ្មីក្នុងតម្លៃ ៣០លានផោន