ក្លឹប Leeds បង្ហោះសារសោកស្តាយ ខណៈកីឡាករ Archie Gray ទៅចូលរួមជាមួយក្លឹបថ្មីក្នុងតម្លៃ ៣០លានផោន

បរទេស៖ ក្លឹប Tottenham បានបញ្ជាក់អំពីការមកដល់របស់កីឡាករ Grey ជាមួយនឹងកុងត្រារបស់រយៈពេល ៦ឆ្នាំ ខណៈក្លឹប Leeds បានចេញនៅសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការសោកសៅចំពោះការចាកចេញរបស់គាត់។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លឹបបានបញ្ជាក់ថា “មនុស្សគ្រប់គ្នានៅ Leeds United មានការសោកស្ដាយក្នុងការចាកចេញ និងសូមអរគុណទៅកាន់ Grey សម្រាប់ការខិតខំប្រឹងប្រែង និងវិជ្ជាជីវៈរបស់គាត់។ គាត់ចាកចេញជាមួយនឹងបំណងប្រាថ្នាដ៏ល្អបំផុតសម្រាប់អាជីពនាពេលអនាគតរបស់គាត់ និងគិតថាក្លឹប Leeds នៅតែជាផ្ទះរបស់គាត់ជានិច្ច”។

កីឡាករ Grey គឺជាកីឡាករទី៣ ដែលក្លឹប Spurs បាននាំយកមកនារដូវក្តៅនេះ ដោយដំបូងគឺកីឡាករ Lucas Bergvall ពីក្លឹប Djurgarden នៅស៊ុយអែត និងកីឡាករ Timo Werner ដែលបានបន្តខ្ចីជើងពីក្លឹប RB Leipzig មួយរដូវកាលទៀត។

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Spurs បានចំណាយប្រាក់ ៣០លានផោនសម្រាប់ផ្ទេរយកកីឡាករ Grey ខណៈកីឡាករ Joe Rodon របស់ខ្លួននឹងទៅចូលរួមជាមួយនឹងក្លឹប Leeds វិញក្នុងតម្លៃ ១០លានផោន ដែលស្ថិតនៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀង។

ក្លឹប Tottenham បាននិយាយអំពីការនាំយកនៅកីឡាករវ័យក្មេងដែលមានទេពកោសល្យថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើកីឡាករ Archie Gray ពីក្រុម Leeds United ។ ខ្សែបម្រើរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាមានសុពលភាពដល់ឆ្នាំ២០៣០ ហើយគាត់នឹងពាក់អាវលេខ ១៤”។

Archie Gray Leeds 2023-24

គួរបញ្ជាក់ថា កីឡាករ Grey បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅក្លឹប Leeds ក្នុងឆ្នាំ២០២៣-២៤ ដោយបានបង្ហាញខ្លួន ៤៧ដង និងជួយក្រុមអោយឈានដល់វគ្គផ្តាច់ព្រ័ត្រ Play-off ក្នុងការប្រមូលមកកាន់ Premier League ប៉ុន្តែត្រូវចាញ់ក្រោមទ្វៃជើងរបស់ក្លឹប Southampton។ កីឡាករ Grey ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Chelsea និង Brentford ប៉ុន្តែគាត់បានជ្រើសរើសយកការលេងនៅក្រោមការដឹកនាំរបស់លោក Ange Postecoglou នៅក្លឹប Spurs ។

កីឡាករ Grey ទំនងជានឹងចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គាត់សម្រាប់ការប្រកួតមុនបើករដូវកាលនៅទ្វីបអាស៊ីនៅចុងខែនេះ ជាមួយនឹងការប្រកួតមិត្តភាពនឹងក្លឹប Vissel Kobe និង Bayern Munich។ ក្រុមរបស់ Postecoglou នឹងបើកយុទ្ធនាការ Premier League សម្រាប់រដូវកាល ២០២៤-២៥ ជាមួយក្លឹប Leicester City នៅក្រៅផ្ទះ នៅថ្ងៃទី១៩ ខែសីហា៕

Previous articleMan Utd ចង់យកអតីតនាយកបច្ចេកទេសរបស់ក្លឹប​ Chelsea មកជួយក្លឹបក្នុងការដោះដូរកីឡាករសម្រាប់រដូវក្តៅ
Next articleនាយកបច្ចេកទេសក្លឹប Bologna ផ្តល់តម្រុយល្អមួយសម្រាប់ក្លឹប Man Utd