អ្នកចាំទី Ederson បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបថ្មី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Gianluigi Longari បានអោយដឹងថាអ្នកចាំទីសញ្ជាតិប្រេស៊ីលបានយល់ព្រមនៅខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប និងបន្តធ្វើការចរចាជាមួយនឹងក្លឹប Manchester City។ ការផ្ទេរដ៏មានសក្ដានុពលនេះអាចបង្ហាញពីការបញ្ចប់នូវភាពអស្ចារ្យរបស់កីឡាករ Ederson នៅក្នុងក្របខ័ណ្ឌ Premier League និងបើកទំព័រអាជីពថ្មីនៅ Saudi Pro League។ វាត្រូវបានរាយការណ៍ថាសំណើរផ្ទេរមួយនេះមានរយៈពេល ២ឆ្នាំ មានតម្លៃ ៦០លានអឺរ៉ូ។

Pep Guardiola Ederson Manchester City 2023-24

Saudi Pro League កំពុងធ្វើការបង្កើតភាពលេខធ្លោនៅក្នុងលីគរបស់ខ្លួន ដោយការនាំយកនៅកីឡាករកំពូលៗពីតំបន់អឺរ៉ុបទៅចូលរួមជាមួយ។ ការផ្ទេរ Ronaldo ទៅកាន់ក្លឹប Al-Nassr គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយលីគក៏កំពូងទាក់ទាញនៅកីឡាករឆ្នើមៗផ្សេងទេមកកាន់លីគរបស់ខ្លួន។ ការផ្ទេរយក Ederson មកកាន់អារ៉ាប៊ីសាអូឌីត គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លីគ ដើម្បីបង្កើតនៅការប្រកួតប្រជែង និងទាក់ទាញការចាប់អារម្មណ៍ពីពភពលោក។ ការមកដល់របស់អ្នកចាំទីរូបនេះ គឺជំនួសកន្លែងរបស់អ្នកចាំទី David Ospina របស់ Al-Nassr ដែលនឹងចាកចេញពីក្លឹបដោយសារផុតកុងត្រា។

ការនាំយកអ្នកចាំទីជំនួសដែលមានសមត្ថភាពដូចនឹង Ederson មិនមែនជារឿងតូចតាចនោះទេ។ អ្នកចាំទី Stefan Ortega Moreno របស់ក្លឹប Man City ទើបតែបន្តកុងត្រាថ្មីរបស់ខ្លួនជាមួយក្លឹបដល់ឆ្នាំ២០២៦ ហើយគាត់ក៏អាចនឹងត្រូវដំឡើងតំណែងមកជាអ្នកចាំទីជម្រើសទី១ ប្រសិនជាកីឡាករ Ederson ចាកចេញពីក្លឹបមែននោះ។ ក្នុងនោះអ្នកចាំទី Mike Maignan របស់ក្លឹប AC Milan និង Diogo Costa របស់ក្លឹប FC Porto បានក្លាយជាគោលដៅជំនួសកន្លែងរបស់ Ederson។ កីឡាករ Maignan បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប AC Milan ខណៈកីឡាករ Costa បានក្លាយជាវីរបុរសនៅ Euro ២០២៤ ដែលបានជួយអោយក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើងបន្តទៅវគ្គ ៨ក្រុម ហើយពួកគេសុទ្ធតែជាកីឡាករសាកសមនឹងមកកាន់កីឡដ្ឋាន Etihad។

NICOLAS JACKSON CHELSEA EDERSON MANCHESTER CITY PREMIER LEAGUE 12112023

ប្រភពដដែលបានអោយដឹងថាក្លឹប Manchester City បានទាមទារនៅតម្លៃប្រមាណ ៤០លានអឺរ៉ូ សម្រាប់អ្នកចាំទីរូបនេះ។ ហើយវាត្រូវបានមើលឃើញថាក្លឹប Al-Nassr គឺអាចចំណាយសម្រាប់តម្លៃមួយ ដើម្បីនាំយកអ្នកចាំទីប្រេស៊ីលមកកាន់មជ្ឈឹមបូព៌ា៕

Previous articleMan Utd ទម្លាក់តម្លៃខ្លួន Rashford មកត្រឹម… ដើម្បីអាចលក់ចេញអោយបានឆាប់
Next articleក្លឹបនៅអ៊ីតាលីដាក់សំណើរតម្លៃ ២៥លានអឺរ៉ូ ផ្ទេរយក Mason Greenwood