ក្លឹបនៅអ៊ីតាលីដាក់សំណើរតម្លៃ ២៥លានអឺរ៉ូ ផ្ទេរយក Mason Greenwood

បរទេស៖ ក្លឹបយក្សនៅក្របខណ្ឌ Serie A កំពុងពិចារណារក្នុការផ្ទេរយកកីឡាករ Greenwood បន្ទាប់ពីឃើញគូរប្រជែងក្នុងស្រុក Juventus ចាប់អារម្មណ៍លើរូបគាត់ដែរ។ ក្លឹប Getafe ដែលជាកន្លែងកីឡាករវ័យ ២២ឆ្នាំរូបនេះលេងខ្ចីជើងកាលពីរដូវកាលមុន ក៏បានបញ្ចាក់អំពីការស្វែងរកនៅជម្រើសផ្សេងផងដែរ។

Mason Greenwood Getafe

ក្លឹប Manchester United បានបើកចំហចំពោះសំណើរទាំងអស់ ដែលវាបានបង្ហាញថាកីឡាករ Greenwood នឹងមិនមានឪកាសក្នុងការវិលត្រលប់មកកាន់ Old Trafford។ ទោះបីជាយ៉ាងណាក៏ដោយពួកគេបានទាមទារនៅតម្លៃប្រមាណ ៥០លានអឺរ៉ូក្នុងការលក់កីឡាកររូបនេះ។ នោះជាតួលេខដែលមិនអាចទៅរួច សម្រាប់ក្លឹបជាច្រើនដែលចាប់អារម្មណ៍ចង់បានគាត់។

នេះបើយោងតាមការចេញផ្សាយរបស់ Sportitalia បានអោយដឹងថាក្លឹប Lazio បានផ្តល់នៅសំណើរដែលមានកញ្ចប់ថវិកា ២៥លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់ណាពេលខាងមុខ ៥០%ទៀតផងសម្រាប់ការផ្ទេរយក Greenwood។ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Sport Italia បានអោយដឹងថាក្លឹប Marseille នៅ Ligue 1 ក៏ស្ថិតនៅក្នុងក្រុមក្លឹបដែលចង់បានខ្សែប្រយុទ្ធរូបនេះដូចគ្នា។

Mason Greenwood Marseille

កីឡាករជម្រើសជាតិអង់គ្លេស Greenwood ត្រូវបានគេនិយាយថាបានបើកចំហចំពោះគំនិតនៃការទៅកាន់ប្រទេសបារាំង ជាមួយនឹងបំណង់ប្រាថ្នាក្នុងការដោះស្រាយនៅបញ្ហាដែលពាក់ព័ន្ធជាមួយអនាគតរបស់គាត់អោយបានកាន់តែឆាប់ ដោយអនុញ្ញាតអោយទទួលយកនៅការប្រកួតប្រជែងថ្មី និងការចាប់ផ្តើមជាថ្មីម្តងទៀត៕

Previous articleអ្នកចាំទី Ederson បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបថ្មី
Next articleCucurella ប្រាប់ទៅ Nico Williams អោយធ្វើរឿងមួយនេះ