បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើររបស់ក្លឹប Manchester United ក្នុងការផ្ទេរយកកីឡាករ Leny Yoro ត្រូវបានទទួលយក…. ខណៈខាងក្លឹប Real Madrid នៅធម្មតា។
ក្លឹប Man United បានផ្ញើរនៅសំណើរមានតម្លៃ ៥០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមសម្រាប់ផ្ទេរយកកីឡាករ Yoro ហើយខាងក្លឹប Lille ក៏បានព្រមទទួលយកនៅសំណើរមួយនេះ ប៉ុន្តែ…. មិនទាន់មានការព្រមព្រៀងណាមួយនោះទេ។
កីឡាករ Leny Yoro តែងតែផ្តល់នៅអាទិភាពទៅកាន់ក្លឹប Real Madrid ដោយសារតែការលេងនៅអេស្ប៉ាញជាក្តីស្រម៉ៃរបស់គាត់។ គាត់បានរង់ចាំខាងក្លឹប Real Madrid អស់រយៈពេល ១ខែកន្លងមកហើយ។ ក្លឹប Lille កំពុងបញ្ចុះបញ្ចូលកីឡាករ Yoro អោយទទួលយកនៅសំណើររបស់ក្លឹប Man United ខណៈសំណើរមួយនេះនៅលើតុរបស់គាត់ទៅហើយ ប៉ុន្តែ Leny នៅតែរង់ចាំក្លឹប Madrid ដដែរ។
ដោយឡែកខាងក្លឹប Real Madrid នៅតែធ្វើធម្មតាដដែរ ដោយពួកគេចង់អោយការផ្ទេរសម្រេចបានទៅតាមលក្ខខណ្ឌរបស់ពួកគេ… ឫពួកគេសប្បាយចិត្តក្នុងការរង់ចាំរហូតដល់ខែមិថុនា ឆ្នាំ២០២៥ នៅពេលដែលកីឡាករ Yoro ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
សម្រាប់ខាងក្លឹប Man United ហាក់មិនចង់រង់ចាំយូរនោះទេ ដោយសារតែពួកគេក៏បានធ្វើការពិភាក្សាជាមួយនឹងកីឡាករ Matthijs de Ligt ហើយខាងកីឡាករ Branthwaite វិញ ក្លឹប Everton បានច្រានចោលនៅសំណើរបិសាចក្រហមជាលើកទី២។ ការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យទៅលើកីឡាករ Leny Yoro៕