បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Al-Nassr អាចគោលដៅបន្ទាប់របស់កីឡាករ Bruno Fernandes ប្រសិនជាគាត់សម្រេចចិត្តចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Saudi Pro League នៅរដូវក្តៅនេះ ស្របពេលជាមួយនឹងក្លឹប Al-Nassr និងក្លឹប Al-Ittihad បានបង្ហាញការចាប់អារម្មណ៍ទៅលើរូបគាត់។ ទោះបីជាយ៉ាងណាក៏ដោយខ្សែបម្រើរូបនេះបានបង្ហាញបំណង់ក្នុងការទៅចូលរួមជាមួយនឹងមិត្តរួមជាតិកីឡាករ Cristiano Ronaldo៕