Ruud van Nistelrooy ត្រលប់មកកាន់ Old Trafford វិញ ក្រោយចាកចេញអស់ជិត ២០ឆ្នាំ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហមបានត្រលប់មកកាន់ Manchester Unite ក្រោយចាកចេញកាលពីឆ្នាំ២០០៦។ គាត់ គឺជាផ្នែកមួយនៃការរៀបចំ​រចនាសម្ព័ន្ធ​បុគ្គលិក​គ្រូ​បង្វឹក​របស់លោក Ten Hag បន្ទាប់​ពីគាត់បាន​ចុះ​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៦។ Van Nistelrooy និង​មិត្ត​រួម​ជាតិ​ហូឡង់លោក Rene Hake បាន​ចុះ​ហត្ថលេខា​រយៈ​ពេល​ពីរ​ឆ្នាំជាមួយបិសាចក្រហម។

Erik ten Hag and Ruud van Nistelrooy

អ្នកចាត់ការទូទៅរបស់ United បាននិយាយថា៖ “ខ្ញុំរីករាយដែល Rene និង Ruud បានយល់ព្រមចូលរួមក្នុងគម្រោងរបស់យើង ដោយបន្ថែមនូវបទពិសោធន៍ ចំណេះដឹង និងថាមពលថ្មីដល់បុគ្គលិក។ ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយក្នុងការរៀបចំក្រុមគ្រូបង្វឹកថ្មី ខណៈពេលពួកយើងសម្លឹងរកការកសាងសមិទ្ធិផលក្នុងរយៈពេលពីរឆ្នាំកន្លងមក ហើយជំរុញឱ្យទៅកម្រិតបន្ទាប់”។

Van Nistelrooy បានទទួលជោគជ័យនៅក្លឹប PSV ប៉ុន្តែគាត់បានសម្រេចចិត្តចាកចេញពីក្លឹបកាលពីឆ្នាំមុន។ គាត់បានបដិសេធឱកាសក្នុងការក្លាយជាគ្រូបង្វឹករបស់ក្លឹប Burnley ដើម្បីអាចមកចូលរួមជាមួយក្រុមលោក Ten Hag ដែលបន្តដឹកនាំក្លឹប Manchester United ក្នុងនាមជាគ្រូបង្វឹក។ លោក Hake បានស្គាល់ Ten Hag អស់រយៈពេលជិត 2 ទស្សវត្សមកហើយ ដោយដំបូងពួកគេបានធ្វើការរួមគ្នានៅក្លឹប Twente ។ លោក Steve McLaren និង Darren Fletcher នឹងនៅតែជាផ្នែកមួយនៃបុគ្គលិករបស់លោក Ten Hag ទោះបីជាលោក Mitchell van der Gaag បានចាកចេញដើម្បីបន្តអាជីពជាគ្រូបង្វឹករបស់ខ្លួន ហើយលោក Benni McCarthy ក៏បានចាកចេញផងដែរ។

Van Nistelrooy នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់​របស់ក្លឹប Man Utd។ គាត់បានស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់នៅក្នុងការប្រកួតទាំងអស់ចន្លោះឆ្នាំ ២០០១ ដល់ ២០០៦ ដោយបានឈ្នះ Premier League, FA Cup និង League Cup ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានចាកចេញពីក្លឹប ដោយសារតែមិនស្ថិតនៅក្នុងជម្រើសរបស់ Sir Alex Ferguson បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយកីឡាករ Cristiano Ronaldo នៅលើទីលានហ្វឹកហាត់។

Marcus Rashford Scott McTominay Man Utd

កីឡាកររបស់ United ដែលមិនបានចូលរួមការប្រកួត Euro ២០២៤ ឬ Copa America បានចាប់ផ្តើមហ្វឹកហាត់មុនបើករដូវកាល ហើយកំពុងត្រៀមលក្ខណៈសម្រាប់ការប្រកួតមិត្តភាពលើកដំបូងរបស់ពួកគេជាមួយក្លឹប Rosenborg នៅទីក្រុង Trondheim ប្រទេសន័រវេស នាថ្ងៃចន្ទ។ ក្លឹបបិសាចក្រហមនឹងត្រូវបើកទ្វាទទួលស្វាគមន៍ក្លឹប Fulham នៅថ្ងៃទី១៦ ខែសីហា សម្រាប់ការប្រកួតបើកឆាក Premier League៕

Previous articleក្រុមកម្ពុជាបន្តប៉ះក្រុមគុយវ៉ែត នៅថ្ងៃនេះ ក្រោយឈ្នះអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ព្រឹតិ្តការណ៍វាយកូនបាល់ Davis Cup 2024
Next articleDortmund ប្រទះឃើញបញ្ហាមួយ កំឡុងពេញធ្វើតេស្តសុខភាពកីឡាករ Guirassy