Dortmund ប្រទះឃើញបញ្ហាមួយ កំឡុងពេញធ្វើតេស្តសុខភាពកីឡាករ Guirassy

បរទេស៖ ក្លឹប Dortmund បានយកឈ្នះគូរប្រជែងក្លឹប Manchester United និង Bayern Munich ក្នុងការចុះហត្ថលេខាលើកីឡាករ Guirassy ក្នុងតម្លៃ ១៨លានអឺរ៉ូ ពីក្លឹប Stuttgart ហើយខ្សែប្រយុទ្ធរូបនេះបានត្រៀមលក្ខណៈដើម្បីទទួលការពិនិត្យសុខភាព និងបំពេញបែបបទនៃការផ្ទេររបស់ខ្លួនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Dormtund បានធ្វើការប្រកាសអំពីការរអាក់រអួល ដើម្បីអាចធ្វើការចុះហត្ថលេខាយក Guirassy។

Serhou Guirassy Stuttgart 2024

ក្លឹប Dortmund បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា៖ “ក្នុងអំឡុងពេលពិនិត្យសុខភាពរបស់ Serhou Guirassy យើងបានរកឃើញនៅបញ្ហារបួស ដែលទាមទារអោយមានការពីនិត្យបន្ថែមទៀត”។

វាមិនច្បាស់ទេថាតើវាត្រូវចំណាយពេលប៉ុន្មានសម្រាប់ក្លឹប Dortmund ដើម្បីធ្វើការតេស្តបន្ថែមទៀត ឫប្រសិនជាអាចធ្វើអោយការព្រមព្រៀងនេះត្រូវបរាជ័យវិញ។

កីឡាករ Guirassy រីករាយនឹងរដូវកាលដ៏អស្ចារ្យក្នុងឆ្នាំ ២០២៣-២៤ ដោយស៊ុតបញ្ចូលទីបាន ៣០គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ បញ្ហារបួសតែមួយគត់របស់គាត់កាលពីរដូវកាលមុន គឺជារបួសសរសៃពួរ ប៉ុន្តែក្លឹប Dortmund បានរកឃើញយ៉ាងច្បាស់នូវបញ្ហារបួសផ្សេងមួយទៀត។

Serhou Guirassy Stuttgart 10072023

ក្លឹប Dortmund សង្ឃឹមថានឹងដោះស្រាយនៅបញ្ហា​សុខភាព​របស់កីឡាករ Guirassy និងបញ្ចប់នៅការចុះហត្ថលេខាមួយនេះ ដើម្បីអាចយកគាត់មកពង្រឹងនៅក្រុមរបស់ខ្លួន៕

Previous articleRuud van Nistelrooy ត្រលប់មកកាន់ Old Trafford វិញ ក្រោយចាកចេញអស់ជិត ២០ឆ្នាំ
Next articleKingsley Coman ពិចារណាការព្យួរស្បែកជើងពីក្រុមជម្រើសជាតិបារាំង