បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកីឡាករ De Ligt បានសម្រេចចិត្តថាគាត់ពិតជាចង់ផ្ទេរទៅកាន់ Old Trafford នៅរដូវក្តៅនេះ ដើម្បីជួបជុំជាមួយនឹងលោក Erik ten Hag។ គាត់ធ្លាប់បានធ្វើការក្រោមការដឹកនាំរបស់អ្នកចាត់ការក្លឹប United កាលនៅក្លឹប Ajax កំឡុងឆ្នាំ ២០១៨-១៩ ដោយបានឈ្នះពានក្នុងស្រុក ២ដងជាប់គ្នា និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។
តាមប្រភពដដែលបានអោយដឹងថាក្លឹប Bayern បានទាមទារនៅតម្លៃ ៥០លានអឺរ៉ូ ខណៈកីឡាករ De Ligt និងក្លឹបបិសាចក្រហមបានឈានដល់ការព្រមព្រៀងគ្នា ហើយអ្វីៗទាំងអស់នៅរង់ចាំការព្រមព្រៀងគ្នារវាងក្លឹប Man Utd និងក្លឹប Bayern ប៉ុណ្ណោះ។ សារព័ត៌មាន Sky បានបន្ថែមទៀតថា កិច្ចព្រមព្រៀងត្រូវបានរំពឹងទុកនឹងសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែសម្រាប់ការធ្វើតេស្តសុខភាពនៅមិនទាន់បានកំណត់ពេលវេលានោះទេ។
ក្លឹប United ក៏ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើមិត្តរួមក្រុមហូឡង់កីឡាករ Joshua Zirkzee របស់កីឡាករ De Ligt នៅរដូវក្តៅនេះពីក្លឹប Bologna ក្នុងតម្លៃខ្លួន ៤២.៥ លានអឺរ៉ូ។
ក្លឹបបិសាចក្រហមសង្ឃឹមថានឹងបញ្ចប់ការចុះហត្ថលេខាលើកីឡាករ De Ligt ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលពួកគេចង់ឱ្យគាត់ចូលរួមក្នុងការប្រកួតទេសចរណ៍មុនបើករដូវកាលនៅសហរដ្ឋអាមេរិក៕