Chelsea ឆ្លើយតបទៅនឹងសំណើរផ្ទេរ Kepa របស់ក្លឹប Al Ittihad

បរទេស៖ កីឡាករវ័យ ២៩ឆ្នាំ Arrizabalaga នៅមានកិច្ចសន្យាដល់ឆ្នាំ២០២៥ ជាមួយក្លឹប Chelsea។ កាលពីរដូវកាលមុន រូបគាត់បានលេងខ្ចីជើងនៅក្លឹប Real Madrid ក្រោយអ្នកចាំទីដៃទីមួយកីឡាករ​ Thibaut Courtois របស់ Real Madrid បានរងរបួស។ កីឡាករសញ្ជាតិបែលហ្ស៊ិកដែលបានរងរបួសសរសៃពួរ (ACL) អំឡុងពេលហ្វឹកហាត់មុនបើករដូវកាលបានបន្សល់ទុកចន្លោះនៅតំណែងអ្នកចាំទី ដែលធ្វើអោយក្លឹប Real Madrid សង្ឃឹមថាកីឡាករ Arrizabalaga អាចបំពេញបានយ៉ាងមានប្រសិទ្ធភាព។

ដំបូង Kepa បានក្លាយជាអ្នកចាំទីដ៏សំខាន់ម្នាក់របស់ Real ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលរដូវកាល ២០២៣-២៤ អ្នកចាត់ការលោក Carlo Ancelotti បានចាប់ផ្តើមចាប់អារម្មណ៍ទៅលើអ្នកចាំទី Andriy Lunin ដែលធ្វើអោយការបង្ហាញខ្លួនរបស់ Kepa កាន់តែមានកំណត់។ កត្តានេះបានធ្វើអោយកីឡាករ Arrizabalaga បានបង្ហាញខ្លួនតែមួយប្រកួតប៉ុណ្ណោះចាប់តាំងពីខែមករាមក ដែលកាត់បន្ថយឥទ្ធិពលរបស់គាត់យ៉ាងខ្លាំងនៅក្នុងក្លឹប។

Kepa

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Al Ittihad បានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករ Arrizabalaga ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Chelsea បានបដិសេធសំណើរផ្ទេរនេះ។ ក៏ប៉ុន្តែការចរចាជាមួយក្លឹបអារ៉ាប៊ីសាអូឌីតនៅតែបន្ត ហើយមានក្លឹបផ្សេងទៀតក៏បានបង្ហាញការចាប់អារម្មណ៍លើរូបគាត់ដូចគ្នា ខណៈក្លឹប Chelsea សម្លឹងរកមើលការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់អ្នកចាំទីសញ្ជាតិអេស្ប៉ាញនៅរដូវក្តៅនេះ។

កីឡាករ N’Golo Kante អតីតមិត្តរួមក្រុម Chelsea របស់អ្នកចាំទី Kepa បានផ្ទេរទៅកាន់ក្លឹប Al Ittihad កាលពីរដូវក្តៅមុន។ ក្នុងនោះក្លឹបនៅអារ៉ាប៊ីសាអូឌីតក៏បាននាំយកនៅកីឡាករល្បីៗដូចជាអតីតខ្សែបម្រើ Fabinho របស់ក្លឹប Liverpool និងអតីតខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid ។ ការផ្ទេរទាំងនេះសុទ្ធតែជាស្ថិតនៅក្នុងយុទ្ធសាស្ត្រការកាន់កាប់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) នៃក្លឹបចំនួនបួនរួមទាំង Al Ittihad កាលពីឆ្នាំមុន។

Kepa

ទោះបីជាមានការពិភាក្សាជាបន្តបន្ទាប់ទាក់ទងនឹងការចាកចេញរបស់អ្នកចាំទី Arrizabalaga ក៏ដោយ ប៉ុន្តែខាងក្លឹប Chelsea នៅតែបង្ហាញអំពីអំនួតតាមរយៈក្រុមអ្នកចាំទីដ៏រឹងមាំរបស់ខ្លួន។ ក្រុមអ្នកចាំទីនេះរួមមានកីឡាករ Robert Sanchez និង Dorde Petrovic ជា​អ្នក​ចាំ​ទី​ជម្រើស​ដំបូង​ដ៏​លេចធ្លោ​រួម​ជាមួយ Marcus Bettinelli និង Lucas Bergstrom។ ភាពសម្បូរបែបនេះ បានផ្តល់អោយក្លឹប Chelsea នូវជម្រើសជាច្រើនក្នុងតំបន់អ្នកចាំទី ដោយធានាថាពួកគេទទួលបានការការពារយ៉ាងល្អ ទោះបីជា Kepa ចាកចេញពីក្លឹបក៏ដោយ៕

Previous articleTen Hag និង Sancho បានជួបប្រជុំ ដើម្បីដោះស្រាយបញ្ហាយល់ច្រឡំ
Next articleខ្សែការពារ Federico Gatti ឆ្លើយតបទៅនឹងការចាប់អារម្មណ៍ពីក្លឹបនៅ Premier League