បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាខ្សែការពារ Federico Gatti របស់ក្លឹប Juventus បានសម្រេចចិត្តបន្តនៅជាមួយក្លឹប បើទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមជាច្រើនក្នុងក្របខ័ណ្ឌ Premier League រួមមាន Everton, Newcastle United និង West Ham United។
កីឡាករ Gatti បានមកចូលរួមជាមួយក្លឹប Juventus កាលពីឆ្នាំ២០២២ ពីក្លឹប Frosinone ហើយក៏បានក្លាយជាតួអង្គដ៏សំខាន់មួយនៅក្លឹបយក្សនៅ Serie A ដោយគាត់បង្ហាញខ្លួនបាន ៥០ប្រកួត។ ទម្រង់លេងរបស់គាត់បានធ្វើអោយទាក់ទាញពីសំណាក់ក្លឹបនៅ Premier League ដែលកំពុងស្វែងរកនៅការពង្រឹងនៅតំបន់ការពាររបស់ពួកគេ។
នេះមិនមែនជាលើកទីមួយទេ ដែលកីឡាករ Gatti ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅអង់គ្លេស។ កាលពីរដូវក្តៅមុន គាត់បានបដិសេធនៅសំណើរពីក្លឹប Nottingham Forest ហើយនៅឆ្នាំនេះគាត់បានសម្រេចចិត្តម្តងទៀត ដោយបដិសេធចំពោះការផ្ទេរទៅកាន់ Premier League៕