កីឡាករ Calafiori ស្នើរសុំថ្នាក់គ្រប់គ្រង់ក្លឹប Bologna ធ្វើការចាកចេញ

បរទេស៖ កីឡាករ Calafiori បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Arsenal រួចហើយ ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ហើយគាត់ទទួលបានប្រាក់ឈ្នួល ៤លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយឧបសគ្គចុងក្រោយនៅតែមាន ដើម្បីឈានដល់ការព្រមព្រៀងរវាងក្លឹប Arsenal និងក្លឹប Bologna ទាក់ទងនឹងតម្លៃផ្ទេរ។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Corriere di Bologna បានអោយដឹងថាប្រសិនជាក្លឹប Arsenal ទទួលការបរាជ័យទៅលើការផ្ទេរ នោះកីឡាករ Calafiori រំពឹងថានឹងទៅចូលរួមជាមួយនឹងក្លឹប Bologna វិញ សម្រាប់ការប្រកួត Pre-Season។ កត្តានេះបានដាក់សម្ពាធបន្ថែមទៀតទៅលើក្លឹប Arsenal ក្នុងការពន្លឿនការចរចា ដើម្បីអាចផ្ទេរយកខ្សែការពាររូបនេះ មុនពេលគាត់ត្រូវបន្តភារកិច្ចជាមួយក្រុមបច្ចុប្បន្នរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ Resto del Carlino បានអោយដឹងថាក្លឹប Bologna កំពុងស្ថិតនៅក្នុងទីផ្សារដើម្បីស្វែងរកខ្សែការពារថ្មី មកជំនួសកីឡាករ Calafiori ដែលសង្ឃឹមថានឹងចាកចេញ បន្ទាប់ពីគាត់បានស្នើរសុំទៅកាន់គណៈគ្រប់គ្រង់។ សំណើរដំបូងរបស់ក្លឹប Arsenal រួមមានតម្លៃ ៤៥លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ ៥លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Bologna ទាមទារនៅតម្លៃផ្ទេរសរុប ៥០លានអឺរ៉ូតែម្តង។ ជាងនេះទៅទៀត វាត្រូវបានគេរាយការណ៍ថាក្លឹបនៅ Serie A ក៏ចង់ដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតដែលមានប្រមាណ ៤០-៥០ភាគរយនៃតម្លៃផ្ទេរ។

ជាមួយនឹងកីឡាករ Calafiori នៅតែចង់ផ្ទេរ ស្របពេលដែលលក្ខខណ្ឌផ្ទាល់ខ្លួនបានព្រមព្រៀងគ្នារួចរាល់ ហើយវាត្រូវបានមើលឃើញថាក្លឹប Arsenal ត្រូវការពេលវេលាបន្ថែមទៀតក្នុងការកែតម្រូងនៅសំណើររបស់ខ្លួនជាថ្មី ដើម្បីអាចទទួលបានការព្រមព្រៀងជាមួយនឹងក្លឹប Bologna។ ការផ្ទេរយកកខ្សែការពាររូបនេះ គឺដើម្បីពង្រឹងនៅតំបន់ការពាររបស់ក្លឹប Arsenal សម្រាប់ការប្រកួតរបស់ពួកគេមុនបើករដូវកាល។ ខ្សែ​ការពារ​អ៊ីតាលីរូបនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ប៉ិនប្រសប់ និង​សមត្ថភាព ដែលអាច​លេង​ទាំង​ខ្សែ​ការពារ​កណ្តាល និង​ខ្សែ​ការពារ​ឆ្វេង។ អាស្រ័យហេតុនេះ ការមកដល់របស់គាត់នឹងផ្តល់ឱ្យលោក Mikel Arteta នូវជម្រើសបន្ថែមទៀតក្នុងការរៀបចំនៅតំបន់ការពាររបស់ Arsenal៕

Previous articleខ្សែការពារ Federico Gatti ឆ្លើយតបទៅនឹងការចាប់អារម្មណ៍ពីក្លឹបនៅ Premier League
Next articleOnana ខិតជិតទៅចូលរួមជាមួយក្លឹបថ្មី ខណៈតម្លៃផ្ទេរប្រមាណ ៥០លានផោន