Carragher ប្រាប់អោយប្តូរ Arnold មកលេងនៅតំណែងមួយនេះ Liverpool អាចចំណេញលុយយ៉ាងច្រើន

បរទេស៖ ខ្សែការពារសញ្ជាតិអង់គ្លេស ដែលអាចលេងតំណែងដល់ទៅ២បាននោះ ដោយលេងជាខ្សែការពារស្តាំង និងខ្សែបម្រើ នៅពេលខ្លះ ហើយលោក Carragher ជឿជាក់ថាគឺសាកសមនឹងនៅតំបន់កណ្តាល។ គាត់បានបញ្ចេញគំនិតថា Klopp គួរតែពិចារណាក្នុងការប្តូរ Alexander-Arnold ទៅលេងនៅក្នុងតំណែងថ្មីជាខ្សែបម្រើ គឺវាល្អជាងចំណាយលុយរាប់លានក្នុងការទិញកីឡាករ។

គួរបញ្ជាក់ថា Carragher បាននិយាយប្រាប់ Sky Sport ថា “ប្រសិនបើ Trent លេងនៅតំបន់បម្រើ គាត់អាចជួយសន្សំលុយ Liverpool បាន ១០០លានផោន។ រឿងមួយដែលយើងមិនសូវឃើញសម្រាប់អាជីពរបស់ Trent Alexander-Arnold គឺការស៊ុតបញ្ចូលទីពីក្រៅប្រអប់គ្រោះថ្នាក់។ ប្រសិនជាគាត់លេងនៅក្នុងតំណែងខ្សែបម្រើ ប្រហែលគាត់អាចរកបានចន្លោះពី ៥-១០គ្រាប់ក្នុងមួយរដូវកាល។ ពួកយើងអាចមើលឃើញវាពីលើការរៀបចំបាល់សម្រាប់លេង”៕

ប្រភព៖ GOAL

Previous articleក្លឹបនៅអ៊ីតាលី ចង់បាន Van de Beek ដោយហ៊ានចំណាយលុយ ២០លានអឺរ៉ូ
Next articleប្រពៃណី!! លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ បានទទួលនៅ “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត”