ប្រពៃណី!! លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ បានទទួលនៅ “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត”

ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅលើបណ្តាញសង្គមហ្វេសប៊ុកបានអោយដឹងថា៖

“សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រគល់ជូន “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត” ជូនដល់លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។

ប័ណ្ណនេះ នឹងមានអទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា”៕
May be an illustration of 1 person, playing football, playing soccer and text
Previous articleCarragher ប្រាប់អោយប្តូរ Arnold មកលេងនៅតំណែងមួយនេះ Liverpool អាចចំណេញលុយយ៉ាងច្រើន
Next articleជីវិត Greenwood ហាក់ពីមានពន្លឺបន្តិចវិញ!! ក្រោយមានក្លឹបយក្សនៅអ៊ីតាលចង់បានគាត់ខ្លាំង