យុវជន Desire Doue ក្លាយជាគោលដៅរបស់ក្លឹបយក្ស ២ នៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Équipe បានអោយដឹងថាក្លឹប២ នៅ Premier League កំពុងនាំមុខក្នុងការប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបារាំងវ័យ ១៩ឆ្នាំ កីឡាករ Desire Doue បើទោះបីជាពួកគេត្រូវតែប្រជែងជាមួយនឹងក្លឹបយក្សនៅតំបនអឺរ៉ុបដូចជា Bayern Munich និង Paris Saint-Germain ក៏ដោយ។

Desire Doue Stade Rennes 2024

នេះបើយោងតាមការចេញផ្សាយពីប្រភពដដែលបានអោយដឹងថាក្លឹបយក្សនៅ Bundesliga គឺក្លឹប Bayern Munich ក៏ចាប់អារម្មណ៍ក្នុងការបន្ថែមកីឡាករវ័យក្មេងទៅក្នុងក្រុមរបស់ខ្លួន ហើយបានដាក់សំណើរដែលមានតម្លៃ ៣៥លានអឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធពីក្លឹបនៅបារាំង។ ក្លឹប Rennes ដែលធ្លាប់លក់កីឡាករ Jeremy Doku ទៅកាន់ក្លឹប Manchester City កាលពីរដូវក្តៅមុនក្នុងតម្លៃ ៦០លានអឺរ៉ូ ក៏រំពឹងថាអាចនឹងទទួលបានតម្លៃប្រហែលនេះសម្រាប់ការលក់កីឡាករ Doue ដូចគ្នា។

ខ្សែបម្រើវ័យក្មេងរូបនេះ ត្រូវបានក្លឹបចាប់ទុកថាគាត់ស្ថិតនៅក្នុងសមត្ថភាពស្មើរទៅនឹងកីឡាករ Eduardo Camavinga និង Ousmane Dembele ។ អ្នកជំនាញបាល់ទាត់បារាំង Ronan Caroff របស់ Transfermarkt បាននិយាយថា៖ “នៅក្លឹប Rennes បានសម្លឹងឃើញថាកីឡាករ Desire Doue ជាកីឡាករដ៏ល្អមួយនៅពេលនេះ ហើយគាត់មានសមត្ថិភាពស្មើរទៅនឹងកីឡាករ Ousmane Dembele និង Eduardo Camavinga”។

Enzo-Maresca

ក្លឹបទាំង២ នៅ Premier League បានចាប់ផ្តើមរៀបចំមុនការប្រកួតបើករដូវកាលរៀងៗខ្លួន ហើយគ្រោងនឹងចេញទៅក្រៅប្រទេសសម្រាប់ការប្រកួតមិត្តភាពនៅចុងខែនេះ។ ក្រុមរបស់លោក Ange Postecoglou នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ី ដោយមានការប្រកួតនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលក្រុមតោខៀវនឹងត្រូវធ្វើដំណើរទៅប្រកួតនៅសហរដ្ឋអាមេរិក៕

Previous articleកីឡាករ Pepe បដិសេធសំណើរពីក្លឹបនៅប្រទេសប្រេស៊ីល ដោយសារតែមូលហេតុនេះ
Next articleJulian Alvarez ស្នើរសុំចាកចេញពី Man City បន្ទាប់ពីបានបដិសេធសំណើរកុងត្រាថ្មី