បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Globoesporte បានអោយដឹងថាក្លឹបយក្សនៅប្រេស៊ីល Vasco da Gama បានបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិព័រទុយហ្គាល់នៅក្នុងរដូវក្តៅនេះ ហើយបានដាក់សំណើរទៅកាន់គាត់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Pepe បានច្រានចោលនៅសំណើរមួយហើយ ខណៈដែលគាត់បានបដិសេធមិនទៅលេងនៅក្នុងប្រទេសអាមេរិកខាងត្បូង ដោយសារតែអំពើហិង្សានៅក្នុងវិស័យបាល់ទាត់នៅទីនោះ។
កាលពីពេលថ្មីនេះ ក្លឹប Vasco da Gama បានបញ្ចប់ការផ្ទេរយកដល់ធំមួយនៅអតីតកីឡាករជម្រើសជាតិប្រេស៊ីល និងហង្សក្រហម Liverpool កីឡាករ Philippe Coutinho លើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុម Aston Villa ក្នុងក្របខ័ណ្ឌ Premier League ។
ក្លឹប Vasco នឹងត្រូវប្រកួតនៅលីគប្រេស៊ីលនាថ្ងៃពុធខាងមុខ ដោយប៉ះជាមួយក្លឹប Atletico Goianiense៕