បរទេស៖ គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បាននិយាយអំពីយុទ្ធសាស្ត្រផ្ទេរកីឡាកររបស់ក្លឹបនៅរដូវក្តៅនេះ។
បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ “វាមានភាពខុសគ្នាយ៉ាងខ្លាំងនៅរដូវក្តៅនេះ អ្វីគ្រប់យ៉ាងគឺមានភាពយឺតយ៉ាវបន្តិច។ ទីផ្សារដោះដូរ និងច្បាប់ថ្មី បានធ្វើអោយក្លឹបមានការយល់ថាការធ្វើអាជីវកម្មមួយនេះកាន់តែសំខាន់។ យើងបានសម្របខ្លួនទៅនឹងរឿងនោះ ពួកយើងនៅតែចង់ធ្វើវា និងកែលម្អ”៕