បរទេស៖ គ្រូបង្វឹកថ្មីរបស់ក្លឹប Napoli លោក Antonio Conte បានបញ្ជាក់ថា កីឡាករសញ្ជាតិហ្សកហ្ស៊ី Khvicha Kvaratskhelia នឹងមិនចាកចេញពីក្លឹបនៅរដូវក្តៅនេះទេ។
លោកបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “ប្រធានក្លឹបបានប្រាប់ខ្ញុំថាគាត់នឹងបន្តស្នាក់នៅ ហើយខ្ញុំសប្បាយចិត្តជាមួយនឹងដំណឹងមួយនេះ។ កីឡាករ Kvaratskhelia និង Di Lorenzo គឺជាផ្នែកសំខាន់នៃគម្រោងរបស់យើង”៕