Barca បង្ហាញការចាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែបម្រើរបស់ក្លឹប Everton

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona បានពិចារណាទៅលើការចុះហត្ថលេខាយកកីឡាករ Amadou Onana នៅរដូវក្តៅនេះ បើទៅបីជាពួកគេមិនទាន់ផ្ញើរនៅសំណើរផ្លូវការសម្រាប់ផ្ទេរកីឡាករ ស្របពេលដែល Onana ខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Aston Villa។

ក្លឹបយក្សកាតាឡាន់គឺនៅតែផ្តោតទៅលើការចុះហត្ថលេខាយកកីឡាករសញ្ជាតិអេស្ប៉ាញ Nico Williams ពីក្លឹប Athletic។ ពួកគេបានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ ហើយចង់បញ្ចប់ការផ្ទេរមួយនេះអោយបានកាន់តែលឿន៕

Previous articleMan Utd ជួបបញ្ហាទៅលើការផ្ទេរ Jarrad Branthwaite ពីក្លឹប Everton
Next articleលោក Antonio Conte បញ្ជាក់អំពីអនាគតរបស់កីឡាករ Khvicha Kvaratskhelia