បរទេស៖ បន្ទាប់ពីជួបជាមួយនឹងគ្រូបង្វឹកសញ្ជាតិហូឡង់ហើយ កីឡាករ Eriksen ទំនងជានឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹបបិសាចក្រហមនឹងស្តាប់នៅរាល់សំណើរទាំងអស់សម្រាប់កីឡាករវ័យ ៣២ឆ្នាំរូបនេះ ខណៈគាត់មានការខកចិត្តជាមួយនាទីលេងនៅលើទីលានក្នុងនាមជាកីឡាករ Manchester United។
សហម្ចាស់ថ្មីរបស់ក្លឹបលោក Jim Ratcliffe បានបង្ហាញនៅជំនឿយ៉ាងខ្លាំងទៅលើលោក Erik ten Hag បន្ទាប់ពីការពិភាក្សានៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤។ ឥឡូវនេះគាត់ត្រូវបានគេរំពឹងថានឹងបន្តការកែទម្រង់ក្រុមបិសាចក្រហមនៅរដូវក្តៅន ហើយវាអាចពាក់ព័ន្ធនឹងការសម្រេចចិត្តដ៏លំបាកមួយចំនួននៅពេលនិយាយអំពីការលក់កីឡាករ ស្របពេលដែលអនាគតរបស់ Jadon Sancho និង Antony ហាក់មានភាពស្រពិចស្រពិល។
ចាប់តាំងពីមកចូលរួមជាមួយក្លឹប Man Utd ក្នុងឆ្នាំ២០២២ កីឡាករ Eriksen បានបង្ហាញខ្លួន ៧២ដងសម្រាប់ក្លឹបបិសាចក្រហម ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុម ១៣ដង។ គាត់ក៏ជាផ្នែកមួយក្នុងការជួយក្រុមអោយឈ្នះពាន FA Cup កាលពីរដូវកាលមុនទៅលើក្រុម Manchester City។
កីឡាករ Eriksen បច្ចុប្បន្នកំពុងសម្រាកបន្ទាប់ពីលេងតំណាងអោយក្រុមជម្រើសដាណឺម៉ាក់នៅព្រឹត្តិការន៍ Euro ២០២៤។ គាត់ទំនងជានឹងត្រលប់មក Carrington វិញនៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែប្រហែលជាត្រូវការភាពអត់ធ្មត់បន្តិច ខណៈដែលក្លឹប Man Utd កំពុងតែជាប់រវល់ក្នុងការចរចាអំពីតម្លៃផ្ទេរកីឡាករជាមួយនឹងក្លឹបផ្សេងទៀត៕