បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាម្ចាស់ជើងឯក Premier League បានត្រៀមក្នុងការដាក់នៅសំណើរចុងក្រោយថាត្រូវទុក ឫក៏អោយចាកចេញ សម្រាប់អ្នកចាំទី Ederson ដែលកំពុងត្រូវបានបញ្ចុះបញ្ចូលដោយក្លឹប Al-Nassr អោយផ្ទេរទៅកាន់ Saudi Pro League។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបនៅអង់គ្លេសមួយនេះ នឹងមិនហាមឃាត់គាត់នោះទេ ប្រសិនជាគាត់សម្រេចចិត្តទៅចូលរួមជាមួយនឹងកីឡាករ Cristiano Ronaldo នៅមជ្ឈឹមបូព៌ា។
ក្លឹប Al-Nassr ត្រូវបានរាយការណ៍ថាបានដាក់សំណើរសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលជាមួយនឹងប្រាក់ឈ្នួល ៩សែនផោនក្នុងមួយសប្តាហ៍ រួមជាមួយនឹងតម្លៃចុះហត្ថលេខាយ៉ាងច្រើន។ ខណៈពេលដែលក្លឹប Man City មិនអាចផ្តល់អោយនៅប្រាក់ឈ្នួលស្មើរទៅនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែពួកគេគ្រោងនឹងផ្តល់កិច្ចព្រមព្រៀងរយៈពេលវែង ជាមួយនឹងការដំឡើងប្រាក់ឈ្នួល ៧៥ភាគរយសម្រាប់គាត់។ ប្រសិនជាគាត់យល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប Man City គាត់អាចនឹងទទួលប្រាក់ឈ្នួល ១លានផោនក្នុងមួយខែសម្រាប់រដូវកាលក្រោយ។
អ្នកចាំទីរូបនេះនៅសល់កិច្ចសន្យាតែ ២ឆ្នាំទៀតប៉ុណ្នោះ កត្តានេះបានធ្វើអោយក្លឹប Man City នៅសល់ពេលវេលាកាន់តែតិចដែលអាចទទួលបានតម្លៃផ្ទេរដល់ច្រើនសម្រាបការលក់ Ederson។ ប្រសិនបើគាត់មិនយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីទេ ក្លឹប Man City អាចនឹងរំពឹងទុកក្នុងការទាមទារនៅតម្លៃផ្ទេរប្រមាណ ៥០លានផោន។
នៅពេលនេះ អ្នកចាំទី Ederson កំពុងសប្បាយរីករាយក្នុងការសម្រាប់ ក្រោយបញ្ចប់ភារកិច្ចនៅ Copa America ២០២៤ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ គាត់រំពឹងទុកថានឹងត្រូវបញ្ជាក់អំពីអនាគតគាត់នៅចុងខែនេះ ខណៈគាត់នឹងរួមដំណើរជាមួយមិត្តរួមក្រុមទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការប្រកួត Pre-Season៕