បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Manchester United សង្ឃឹមថាខ្សែការពារសញ្ជាតិបារាំង Leny Yoro នឹងជ្រើសរើសយកក្លឹបរបស់ខ្លួន ជាជៀងការផ្ទេរទៅកាន់ក្លឹប Real Madrid សម្រាប់ក្លឹបបន្ទាប់របស់គាត់។
ក្លឹបបិសាចក្រហមរីករាយក្នុងការផ្តល់អោយតម្លៃផ្ទេរ ៤០-៥០លានអឺរ៉ូសម្រាប់កីឡាករវ័យ ១៨ឆ្នាំ ដែលគាត់នឹងត្រូវសម្រេចចិត្តអំពីអនាគតខ្លួននាពេលឆាប់ៗខាងមុខ៕