បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Juventus នៅតែចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករ Teun Koopmeiners ពីក្លឹប Atalanta នៅរដូវក្តៅនេះ។
ក្លឹប Atalanta ទាមទារតម្លៃប្រមាណ ៦០លានអឺរ៉ូសម្រាប់តារាឆ្នើមសញ្ជាតិហូឡង់ម្នាក់នេះ ខណៈក្លឹបហង្សក្រហម Liverpool ក៏ចង់បានគាត់ដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបដែលមានមូលដ្ឋាននៅអង់គ្លេសមួយនេះ មិនទាន់ធ្វើការដាក់នៅសំណើរផ្លូវការណាមួយក្នុងការផ្ទេរនោះទេ៕