បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Raphael Varane នឹងចុះហត្ថលេខាជាកីឡាករថ្មីសម្រាប់ក្លឹប Como។ អតីតតារាឆ្នើមរបស់ក្លឹប Real Madrid និង Manchester United នឹងលេងនៅក្របខណ្ឌ Serie A ក្រោមការដឹកនាំរបស់លោក Cesc Fabregas ក្នុងនាមជាគ្រូបង្វឹក។
កីឡាករ Varane បានចុះហត្ថលេខារយៈពេល ២ឆ្នាំ ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងជម្រើសបន្ថែមមួយរដូវកាលទៀត។ Pepe Reina, Andrea Belotti, Alberto Moreno… ហើយបន្ទាប់មក Rapha Varane ដែលនឹងចុះហត្ថលេខាចូលរួមជាមួយក្លឹប Como នៅឆ្នាំនេះ៕