បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Como បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Juventus ដើម្បីសាកសួរអំពីលក្ខខណ្ឌក្នុងការផ្ទេរកីឡាករ Arthur Melo។
កីឡាករ Arthur មិនស្ថិតនៅក្នុងគម្រោងរបស់លោក Thiago Motta នោះទេ ប៉ុន្តែគាត់បានទទួលការចាប់អារម្មណ៍ពីក្លឹបមួយ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អកំឡុងពេលលេងខ្ចីជើងនៅក្លឹប Fiorentina៕