បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain បច្ចុប្បន្នមិនធ្វើការលើការផ្ទេរយកកីឡាករ Bruno Fernandes នោះទេ។ ពួកគេផ្តោតតែលើការផ្ទេរយកកីឡាករ Joao Neves ប៉ុណ្ណោះ។
ប្រសិនបើ Bruno បន្តនៅ Manchester United នៅរដូវក្តៅនេះ ការចរចារកុងត្រាថ្មីអាចនឹងបន្តទៅជំហ៊ានបន្ទាប់៕