បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City និងអ្នកចាំទី Gigio Donnarumma មិនមានការពិភាក្សាគ្នាទាក់ទងនឹងការផ្ទេរនោះទេ។
គ្មានការទំនាក់ទំនងជាមួយនឹងភ្នាក់ងាររបស់កីឡាករ Gigio Donnarumma គ្មានការចរចាឡើយ ខណៈដែលក្លឹប Man City មានផែនការច្បាស់លាស់ដោយជឿជាក់លើកីឡាករ Ortega ប្រសិនជាកីឡាករ Ederson ចាកចេញមែន។ មិនទាន់មានការធានាណាមួយទេ ខណៈក្លឹប Al Ittihad និង Manchester City នៅតែមិនអាចយល់ព្រមលើតម្លៃនោះទេ។ Donnarumma រំពឹងយ៉ាងពេញលេញថានឹងបន្តនៅ PSG៕