លោក Pep Guardiola៖ ខ្ញុំមិនដឹងថា Ederson នឹងបន្តស្នាក់នៅ ឫអត់ទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បាននិយាយអំពីកីឡាករ Ederson ថា៖ “ខ្ញុំមិនដឹងថា Ederson នឹងបន្តស្នាក់នៅ ឫអត់ទេ។ គាត់នឹងធ្វើការសម្រេចចិត្ត”។

កីឡាករ Ederson បានទទួលយកនៅសំណើរពីក្លឹបនៅ Saudi Pro League កាលពីខែឧសភា ប៉ុន្តែមិនមានការព្រមព្រៀងទៅលើតម្លៃផ្ទេរណាមួយរវាងក្លឹប Al Ittihad និងក្លឹប Man City។ ក្លឹប Manchester City ទាមទារតម្លៃផ្ទេរ ៥០លានអឺរ៉ូទើបអាចអនុញ្ញាតអោយអ្នកចាំទីសញ្ជាតិប្រេស៊ីលចាកចេញ៕

Previous articleEnzo Maresca ប្តេជ្ញាធ្វើរឿងមួយនេះអោយបានសម្រាប់ក្លឹប Chelsea
Next articleKieran Trippier ទំនង់នឹងចាកចេញពី Newcastle ខណៈក្លឹប Saudi Pro League កំពុងចាប់អារម្មណ៍