បរទេស៖ ក្លឹប Barcelona បានប្រកាសកាលពីថ្ងៃពុធថាពួកគេបានសម្រេចចិត្តបន្តការស្នាក់នៅសម្រាប់តារាឆ្នើម U19 កីឡាករ Marc Bernal រហូតដល់ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានសរសេរថា៖
“FC Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Marc Bernal ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចសន្យារបស់គាត់ដែលបន្តអោយស្នាក់ជាមួយក្លឹបរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាពេលចុងក្រោយរបស់គាត់សម្រាប់ក្រុម U19។ ខ្សែបម្រើកាតាឡានបានបន្តកិច្ចសន្យារបស់គាត់នៅពេលដែលគាត់បានចូលរួមជាមួយ U19 ហើយឥឡូវនេះកិច្ចព្រមព្រៀងត្រូវបានបន្តបន្ទាប់ពីមួយរដូវកាលដែលគាត់បានចូលរួមជាមួយក្រុម Barça Atlètic។ នៅពេលនេះកីឡាករបានហ្វឹកហាត់ Pre-Season ជាមួយក្រុមដំបូងរបស់លោក Hansi Flick. ការចុះហត្ថលេខាជាផ្លូវការទៅលើកុងត្រារបស់គាត់នឹងធ្វើនាពេលខាងមុខ”៕