ក្លឹបនៅបារាំង បើកការចរចាផ្ទេរយកខ្សែប្រយុទ្ធ Eddie Nketiah ពីក្លឹប Arsenal

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Arsenal បានរាយការណ៍អំពីការរៀបចំលក់ខ្សែប្រយុទ្ធ Eddie Nketiah ដែលជាកីឡាករចេញពីសាលាបាល់ទាត់របស់ក្លឹបកាំភ្លើងធំ នៅក្នុងរដូវក្តៅនេះ ប្រសិនជាទទួលបាននៅតម្លៃដ៏សមរម្យមួយ។

ប្រភពដដែលបានអោយដឹងថាខ្សែប្រយុទ្ធរូបនេះបានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Marseille នៅ Ligue 1 ហើយនៅពេលក្លឹបនៅបារាំងបានបើកការពិភាក្សាជាមួយក្លឹបកាំភ្លើងធំទៅលើឪកាសនៃការផ្ទេរមួយនេះ៕

Previous articleក្លឹប Barca ផ្តល់កុងត្រាថ្មីអោយកីឡាករ​ Marc Bernal នៅក្រុមU19
Next articleBarca ផ្ទេរយកខ្សែប្រយុទ្ធ Pau Victor ជាអចិន្ត្រៃយ៍ពីក្លឹប Girona