បរទេស៖ Major League Soccer បានចេញផ្សាយបញ្ជីឈ្មោះកីឡាកររបស់ក្លឹប Inter Miami ដែលត្រៀមក្នុងការប្រកួត League Cup នាពេលខាងមុខ ហើយខ្សែការពារកណ្តាល River Plate កីឡាករ David Martinez ត្រូវបានរួមបញ្ចូលឈ្មោះជាមួយក្លឹប Inter Miami។ កីឡាករវ័យ ២៦ឆ្នាំ នឹងភ្ជាប់ទំនាក់ទំនងជាមួយ Lionel Messi នៅរដ្ឋផ្លរីដា ខណៈពួកគេសម្លឹងរកមើលការប្រកួតប្រជែង។
🚨⚽️ MLS just released Leagues Cup rosters and center back David Martinez is on the Inter Miami roster. Expect an announcement today on the Paraguayan River Plate player. @MiamiHerald @HeraldSports #InterMiami #MLS #RiverPlate pic.twitter.com/bVCPSYMmVb
— Michelle Kaufman (@kaufsports) July 25, 2024
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាការចុះហត្ថលេខានេះទើបតែបែកធ្លាយក៏ដោយ ប៉ុន្តែអ្នកគាំទ្រក្លឹប Miami នឹងរីករាយក្នុងការនាំយកខ្សែការពារដែលមានគុណភាពម្នាក់ដូចកីឡាករ Martinez។ កីឡាករជម្រើសជាតិប៉ារ៉ាហ្គាយ បានឈ្នះពាន ២ដងជាមួយនឹងក្លឹប River Plate ហើយគាត់នឹងលេងនៅក្នុងតំបន់ការពារជាមួយនឹងកីឡាករ Jordi Alba នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ទោះបីជាគាត់ជាកីឡាករតំណាងឱ្យប្រទេសប៉ារ៉ាហ្គាយក៏ដោយ ប៉ុន្តែកីឡាករ Martinez បានកើតនៅទីក្រុង Buenos Aires ក្នុងប្រទេសអាហ្សង់ទីន។ វានឹងក្លាយជាចំណុចនិយាយមួយសម្រាប់គាត់នៅពេលដែលគាត់បានជួបជាមួយ Messi ដែលទើបនឹងឈ្នះពាន Copa America ជាលើកទីពីរ។

ក្លឹប Inter Miami មិនទាន់ប្រកាសអំពីការចុះហត្ថលេខាយកកីឡាករ Martinez ជាផ្លូវការណ៍នោះទេ ប៉ុន្តែអ្នកសារព័ត៌មានកំពុងរំពឹងទុកថានឹងមានរឿងមួយកើតឡើងក្នុងពេលឆាប់ៗនេះ។ ក្រុម Miami នឹងត្រូវប្រកួតជាមួយ Puebla នៅផ្ទះក្នុងការប្រកួតបើកឆាក Leagues Cup ចុងសប្តាហ៍នេះ៕



