Arsenal បើកការពិភាក្សាជាមួយ PSG ចំពោះការផ្ទេរខ្សែបម្រើរូបនេះ

បរទេស៖ កីឡាករ Ruiz គឺជាកីឡាករឆ្នើមម្នាក់នៅ Euro ២០២៤ ខណៈដែលគាត់បានជួយក្រុមអេស្បាញអោយឈ្នះពាន ជាមួយនឹងការឈ្នះទាំង ៧ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ ក្លឹប Arsenal បាននិងកំពុងស្វែងរកនៅការពង្រឹងនៅតំបន់បម្រើរបស់ពួកគេនៅរដូវក្តៅនេះ ហើយបើយោងតាមការចេញផ្សាយរបស់ Duncan Castles រាយការណ៍ថាក្រុមកាំភ្លើងធំបានចាប់ផ្តើមពិភាក្សាជាមួយក្រុម PSG របស់លោក Luis Enrique ទាក់ទងនឹងការផ្ទេរមួយនេះ។

Fabian Ruiz Spain 2024

តាមប្រភពដដែរបានអោយដឹងថាកីឡាករ Uuiz គឺសាកសមលេងនៅក្នុងក្រុមរបស់លោក Mikel Arteta ដោយសារតែគុណសម្បត្ដិនៃការខិតខំប្រឹងប្រែងរបស់គាត់។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះការគ្រប់គ្រង់បាល់ច្រើនជាងគេនៅព្រឹត្តិការណ៍ Euro គឺ២ដងច្រើនជាងកីឡាករផ្សេងទៀតសម្រាប់ ៣ប្រកួតចុងក្រោយ។ បន្ទាប់ពីការចាកចេញរបស់កីឡាករ Mohammed Elneny និងឪកាសនៃការចាកចេញរបស់ Thomas Partey និង Emile Smith Rowe ក្លឹប Arsenal ត្រូវការស្វែងរកនៅខ្សែបម្រើម្នាក់ទៀត ហើយពួកគេក៏មានការផ្សារភ្ជាប់ក្នុងការផ្ទេរកីឡាករ Mikel Merino របស់ Real Sociedad ផងដែរ។

Mikel Merino Real Sociedad

នេះបើយោងតាមការចេញផ្សាយ ក្លឹប Arsenal មិនមានថវិកាក្នុងការចំណាយដើម្បីជួយសម្រួលដល់ការទិញ Ruiz នៅរដូវក្តៅនេះទេ ហើយពួកគេអាចនឹងធ្វើនៅកិច្ចព្រមព្រៀងដែលស្រដៀងជាមួយនឹងក្លឹប Brentford សម្រាប់ការផ្ទេរ David Raya កាលពីរដូវក្តៅមុន ចំពោះការផ្ទេរកីឡាករ Ruiz ពីក្លឹប PSG។ ក្រុមកាំភ្លើងធំអាចនឹងផ្តល់កិច្ចព្រមព្រៀងខ្ចីជើងទៅឱ្យក្រុមនៅ Ligue 1 សម្រាប់កីឡាករអេស្ប៉ាញជាមួយនឹងកាតព្វកិច្ចទិញនៅរដូវក្តៅឆ្នាំ២០២៥។

David Raya Arsenal 2023-24

ខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះមិនទាន់បានចូលរួមជាមួយលោក Enrique និងក្រុម PSG សម្រាប់ការប្រកួត Pre-Season នៅក្នុងរដូវក្តៅនេះទេ ខណៈដែលគាត់ទទួលបានវិស្សមកាលបន្ថែមបន្ទាប់ពីបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនៅ Euros៕

Previous articleបែកធ្លាយ!! Inter Miami ត្រៀមក្នុងការចុះហត្ថលេខាយកខ្សែការពារក្លឹប River Plate កីឡាករ David Martinez
Next articleក្លឹប Fiorentina ចាប់អារម្មណ៍ចង់បានកីឡាករ McKennie