បរទេស៖ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសអ៊ីតាលីបានអោយដឹងថាក្រោយបិទកិច្ចព្រមព្រៀងក្នុងការផ្ទេរខ្សែបម្រើ Andrea Colpani ពីក្លឹប Monza នៅពេលនេះក្លឹប Fiorentina បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ McKennie និង Tessmann។ ក្លឹបនៅ Serie A សម្លឹងរកមើលការពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ខណៈពួកគេចង់អោយមានភាពប្រសើរឡើងវិញ ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៨កាលពីរដូវកាលមុន។

កីឡាករ McKennie ត្រូវបានគេដាក់លក់តាំងពីបើកទីផ្សារដោះដូរមកម្ល៉េះ។ កីឡាករវ័យ ២៥ឆ្នាំមានព័ត៌មានផ្ទេរទៅកាន់ក្លឹប Premier League ប៉ុន្តែពាក្យចចាមអារ៉ាមថាក្លឹប Aston Villa និង Tottenham មិនបានចាប់អារម្មណ៍លើរូបគាត់ទេ។ កីឡាករ Tessmann បានចូលរួមចំណែកជួយអោយក្លឹប Venezia ត្រឡប់ទៅ Serie A សម្រាប់រដូវកាលខាងមុខនេះ ប៉ុន្តែគាត់បានទទួលការចាប់អារម្មណ៍អំពីក្លឹបយក្សមួយចំនួន។
កីឡាករ McKennie បានបង្ហាញខ្លួន ៥៦ដងសម្រាប់ក្រុមជម្រើសជាតិអាមេរិក បើប្រៀបធៀបទៅនឹង Tessmann ដែលទើបបង្ហាញខ្លួនបាន ២ដងប៉ុណ្ណោះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ McKennie និង Tessmann អាចអង្គុយ និងចាំមើល ថាតើ Fiorentina អាចនឹងការផ្ទេរនៅសប្តាហ៍ខាងមុខ ដើម្បីនាំយកខ្សែបម្រើកណ្តាលមកក្លឹបរបស់ខ្លួន។ អ្នកទាំង២ សុទ្ធតែបានត្រៀមក្នុងការប្រកួត Pre-Season ហើយក៏បានត្រៀមរួចសម្រាប់ការលេងអោយក្រុមបច្ចុប្បន្ន ឫក៏ក្រុមអនាគតសម្រាប់រដូវកាលថ្មីនាខែក្រោយ៕



