កីឡាករ Mats Hummels កំពុងពិចារណាទៅលើសំណើររបស់ក្លឹបមួយនៅអ៊ីតាលី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bologna បានផ្ញើរនៅសំណើររបស់ខ្លួនក្នុងការផ្ទេរ Mats Hummels ដើម្បីចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួន។

លោក Fenucci នាយកប្រតិបត្តិក្លឹប Bologna បាននិយាយថា៖ “យើងកំពុងរង់ចាំ Hummels សម្រេចចិត្ត យើងបានបង្ហាញគម្រោងរបស់យើង ហើយយើងចង់បាន Mats”។

ក្លឹបBologna បានកក់ពេទ្យសម្រាប់ Hummels កាលពីពីរថ្ងៃមុន ប៉ុន្តែគាត់ត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្រេចចិត្តនៅក្លឹបបន្ទាប់របស់គាត់៕

Previous articleកីឡាករ Bryan Gil ទាមទារទៅចូលរួមជាមួយក្លឹប Girona ទោះក្នុងលក្ខខណ្ឌណាក៏ដោយ
Next articlePep Guardiola និយាយបើកចំហរអំពីអនាគតខ្លួននៅ Man City ខណៈក្រុមជម្រើសជាតិអង់គ្លេសចង់បានគាត់