បរទេស៖ យោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានឱ្យដឹងថាក្លឹប Chelsea ជិតឈានដល់កិច្ចព្រមព្រៀងតម្លៃ ៧លានអឺរ៉ូ ដើម្បីទិញយកខ្សែការពារ Guela Doue ពីក្លឹប Rennes ។
ខ្សែការពារស្តាំវ័យ ២១ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លឹប Strasbourg នៅ Ligue 1 ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Chelsea។ ការផ្លាស់ប្តូរនេះកើតឡើងភ្លាមៗបន្ទាប់ពីការផ្ទេរខ្សែការពារពេញសញ្ជាតិអាមេរិកកីឡាករ Caleb Wiley ពីក្លឹប Atlanta United ក្នុងតម្លៃខ្លួន លានអឺរ៉ូ ហើយគាត់ក៏នឹងទៅចូលរួមជាមួយក្លឹប Strasbourg នៅពេលដែលគាត់បញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអាមេរិកនៅព្រឹត្តិការណ៍កីឡាអូឡាំពិក៕