Chelsea គ្រោងលក់កីឡាករមិនក្រោម ១០នាក់នោះទេ សម្រាប់រដូវក្តៅនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹបតោខៀវចង់លក់កីឡាករជាច្រើន ដែលពួកគេមិនអាចលក់ចេញកាលពីឆ្នាំមុន ក្រោយត្រលប់មកពីការខ្ចីជើង។ កីឡាករ Romelu Lukaku ជាកីឡាកររបស់តោខៀវម្នាក់ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយពួកគេមិនទទួលបានជោគជ័យក្នុងការលក់ខ្សែប្រយុទ្ធរូបនេះដល់ទី ២រដូវកាលហើយ។

អ្នកចាំទី Kepa Arrizabalaga ក៏បានត្រលប់មកវិញពីការខ្ចីជើងនៅក្លឹប Real Madrid ហើយ David Datro Fofana, Armando Broja និង Cesare Casadei ក៏ត្រលប់មកក្លឹបវិញដែរ ប៉ុន្តែមើលទៅពួកគេនឹងចាកចេញម្តងទៀត។

កីឡាករផ្សេងទៀតដែលមានសក្តានុពលសម្រាប់លក់ចេញ ដោយរួមបញ្ចូលទាំងកីឡាករវ័យក្មេងចេញពីសាលាបាល់ទាត់ Chelsea ផងនោះ រួមមាន Trevor Chalobah និង Conor Gallagher។ ហើយក៏មានកីឡាករនៅជម្រើសដំបូងដូចជា Ben Chilwell និង Djordje Petrovic ផងដែរ។ កីឡាករ Malang Sarr ដែលមិនស្ថិតនៅក្នុងការពេញចិត្តរបស់ក្លឹប ក៏ត្រៀមក្នុងការបញ្ចប់នៅកុងត្រារបស់ខ្លួន ដែលនឹងអនុញ្ញាតអោយគាត់ទៅចូលរួមជាមួយនឹងក្លឹប RC Lens។

សម្រាប់កីឡាករវ័យក្មេងដូចជា Alfie Gilchrist, Andrey Santos និង Lesley Ugochukwu អាចនឹងដាក់អោយក្លឹបផ្សេងខ្ចីជើង។

Nico Williams Spain England Euro 2024

ក្លឹប Chelsea ត្រូវលក់កីឡាករចេញជាមុនសិន និងពួកគេអាចទិញកីឡាករថ្មីជាច្រើនទៀតចូល។ ពួកគេបាននាំយកកីឡាករ Kiernan Dewsbury-Hall ពី Leicester City, Omari Kellyman ពី Aston Villa, Renato Veiga ពី FC Basel, Caleb Wiley ពី Atlanta, Marc Guiu ពី Barcelona និង Tosin Adarabioyo លើការផ្ទេរដោយឥតគិតថ្លៃពី Fulham។ ពួកគេក៏មានព័ត៌មានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Filip Jorgensen របស់ក្រុម Villarreal, Aaron Anselmino របស់ Boca Juniors និង Nico Williams របស់ក្លឹប Athletic Club ។ វាគឺជារដូវក្តៅដ៏រវល់ម្តងទៀតនៅ Stamford Bridge ។

បន្ទាប់ពីការបណ្តេញលោក Mauricio Pochettino ចេញ ក្លឹបក៏បានតែងតាំងលោក Enzo Maresca អោយដឹងនាំក្លឹបដើម្បីស្វែងរកកីឡាករនៅ Champions League និងប្រជែងតំណែងជើងឯកនៅ Premier League។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានដឹកនាំក្លឹប Leicester អោយប្រម៉ូតមកកាន់ Premier League វិញ ក្នុងនាមជាម្ចាស់ជើងឯកនៅ Champions Ship ប៉ុន្តែក្លឹប Chelsea នឹងផ្តល់នៅការប្រកួតប្រជែងថ្មីទៀតសម្រាប់បុរសសញ្ជាតិអ៊ីតាលីម្នាក់នេះ៕

Enzo Maresca Chelsea 2024-25

Previous articleលោក ភា សុភ័ក្ត្រា និយាយយ៉ាងនេះក្រោយដឹកនាំក្រុម U19 កម្ពុជាទទួលបានបរាជ័យ
Next articleអនាគតរបស់ Arteta នៅ Arsenal ហាក់មិនច្បាស់លាស់ ព្រោះមិនទាន់ចុះហត្ថលេខាលើកុងត្រាថ្មី