អនាគតរបស់ Arteta នៅ Arsenal ហាក់មិនច្បាស់លាស់ ព្រោះមិនទាន់ចុះហត្ថលេខាលើកុងត្រាថ្មី

បរទេស៖ លោក Arteta ត្រូវបានគេជឿថាចង់នៅបន្តជាមួយក្លឹប ហើយខាង Arsenal ក៏ចង់រក្សាបុរសសញ្ជាតិអេស្ប៉ាញនេះដូចគ្នា ខណៈគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹបតាំងពីខែធ្នូ ឆ្នាំ២០១៩។ ទោះជាយ៉ាងណាក៏ដោយ លោក Arteta មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលនឹងបន្តស្នាក់នៅ Arsenal លើសពី រដូវកាលខាងមុខនេះទេ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ក្លឹបកាំភ្លើងធំមិនទាន់មានការភ័យស្លន់ស្លោនៅឡើយ។ ប៉ុន្តែ​បើ​យោងតាមការចេញផ្សាយរបស់​កាសែត The Athletic បានអោយដឹងថាកិច្ច​ពិភាក្សា​កាន់​តែ​អូស​បន្លាយ​យូរ ក្រុមប្រឹក្សា​ Arsenal មានការមិនសប្បាយចិត្តថាអាចនឹងរក្សាលោក Arteta បាននោះទេ។

Mikel Arteta Josh Kroenke Arsenal GFX

នៅលើស្ថានភាពកិច្ចសន្យា វាត្រូវបានគេរាយការណ៍ថា ទោះបីជាកិច្ចសន្យារបស់ Arteta ឈានចូលដល់ឆ្នាំចុងក្រោយក៏ដោយ ស្ថានភាពគឺ “strangely zen”។ ភាគីទាំងអស់ចង់ស្វែងរកកិច្ចព្រមព្រៀងមួយ ហើយវាគ្រាន់តែជាបញ្ហានៃពេលវេលាដើម្បីដោះស្រាយព័ត៌មានលម្អិត។ ទោះជាយ៉ាងណាក៏ដោយ វាអាចក្លាយជាបញ្ហាប្រសិនបើអ្វីៗអូសបន្លាយបន្តទៀត។

ការពិភាក្សាលើកិច្ចសន្យាត្រូវការពេលវេលា ហើយរបាយការណ៍ទាំងអស់បង្ហាញថា Arteta នឹងបន្តនៅភាគខាងជើងទីក្រុងឡុងដ៍ លើសពីរដូវកាលនេះ។ រហូតដល់លក្ខខណ្ឌទាំងនោះត្រូវបានបោះត្រារួចរាល់ បើមិនដូច្នោះទេអនាគតរបស់បុរសសញ្ជាតិអេស្ប៉ាញនៅតែមិនច្បាស់លាស់ដដែរ។ ជាមួយនឹងកិច្ចសន្យារបស់លោក Pep Guardiola នៅក្លឹប Manchester City ក៏ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ក្លឹប Man City អាចនឹងព្យាយាមដើម្បីឆក់យកអតីតជំនួយការរបស់លោក Guardiola ពីគូប្រជែងដណ្តើមជើងឯកដ៏សំខាន់របស់ពួកគេ។ ក្លឹប Barcelona ក៏ធ្លាប់មានព័ត៌មានទាក់ទងនឹងការចង់បាន Arteta ដូចគ្នា បើទោះបីជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមទាំងនោះបានស្ងាត់ ក្រោយការតែងតាំងលោក Hansi Flick។

Arteta-Arsenal

Arteta គឺពិតជាមានចិត្តល្អ និងពិតជាមានទឹកចិត្តក្នុងការត្រៀមខ្លួនមុនបើករដូវកាល ហើយក្រុមរបស់គាត់ត្រូវជួប Manchester United នៅថ្ងៃសៅរ៍ក្នុងការប្រកួតទីពីររបស់ពួកគេនៃការប្រកួត Pre-Season នៅសហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាភិបាលរបស់ Arsenal នឹងសង្ឃឹមថាអាចផ្តល់អោយអ្នកចាត់ការរូបនេះនៅលក្ខខណ្ឌថ្មី និងជម្រះការសង្ស័យណាមួយមុនពេលចាប់ផ្តើមរដូវកាលនេះ។ ក្លឹប Arsenal ប្រហែលត្រូវការតាំងចិត្ត ហើយមានទំនុកចិត្តថា Arteta នឹងនៅជាមួយក្លឹប ប៉ុន្តែវាមិនច្បាស់ទេថាកម្រិតនៃភាពស្ងប់ស្ងាត់នឹងនៅមានរយៈពេលយូរប៉ុនណា៕

Previous articleChelsea គ្រោងលក់កីឡាករមិនក្រោម ១០នាក់នោះទេ សម្រាប់រដូវក្តៅនេះ
Next articlePSG នៅតែបន្តការប្រជែងចុះហត្ថលេខាយកកីឡាករ Nico Williams ដដែរ