PSG នៅតែបន្តការប្រជែងចុះហត្ថលេខាយកកីឡាករ Nico Williams ដដែរ

បរទេស៖ ម្ចាស់ជើងឯកបារាំងចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្លឹប Athletic Club ក្រោយមានចន្លោះប្រហោងដ៏ធំបន្ទាប់ពីកីឡាករ Kylian Mbappe បានចាកចេញ។ នេះបើយោងតាមអ្នកកាសែត RMC Sport លោក Fabrice Hawkins បានអោយដឹងថាក្លឹប PSG ជឿជាក់ថាពួកគេអាចបញ្ចុះបញ្ចូល Williams ឱ្យចូលរួមជាមួយពួកគេមុនក្រុម Barcelona ហើយកំពុងខិតខំប្រឹងប្រែងដើម្បីទទួលបានការយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន។ ពួកគេក៏នៅតែចាប់អារម្មណ៍លើកីឡាករ Jadon Sancho ហើយចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក៏ដូចជាកីឡាករ Williams ផងដែរ បើទោះបីជាមានការលើកឡើងថា អតីតកីឡាកររូបនេះអាចនឹងបន្តស្នាក់នៅ Manchester United នៅរដូវកាលនេះក៏ដោយ។

Deco Barcelona 2024

ក្លឹប PSG ហាក់ទទួលបានបរាជ័យសម្រាប់ការប្រជែងមួយនេះ ខណៈក្លឹប Barcelona កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Nico Williams។ លោក Deco បានជួបជាមួយភ្នាក់ងាររបស់កីឡាកររូបនេះរួចហើយ ហើយកំពុងធ្វើការទៅលើលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ William។ ទោះបីជា Barcelona មិនអាចបញ្ចប់កិច្ចព្រមព្រៀងក៏ដោយ ក៏ក្រុម Parisians នឹងនៅតែត្រូវប្រជែងជាមួយក្លឹប Arsenal និង Chelsea ខណៈក្លឹបទាំងនោះក៏ចាប់អារម្មណ៍ចង់បានកីឡាករវ័យ ២២ឆ្នាំនេះដូចគ្នា។

ទម្រង់លេងរបស់ Nico Williams សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញនៅព្រឹត្តិការណ៍ European Championship បានធ្វើឱ្យគាត់ក្លាយជាកីឡាករលេចធ្លោ នឹងទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក។

Williams-Spain

បច្ចុប្បន្ន Williams កំពុងសម្រាកលំហែកាយបន្ទាប់ពីយុទ្ធនាការជើងឯកទ្វីបអឺរ៉ុបដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ ខណៈភ្នាក់ងាររបស់គាត់កំពុងធ្វើការទៅលើបញ្ជីឈ្មោះក្លឹបដែលចង់បានគាត់។ ក្លឹប Barcelona កំពុងតែនាំមុខគេក្នុងការចុះហត្ថលេខាយក Nico Williams ខណៈតាមពីក្រោយដោយក្លឹប PSG, Arsenal និង Chelsea៕

Previous articleអនាគតរបស់ Arteta នៅ Arsenal ហាក់មិនច្បាស់លាស់ ព្រោះមិនទាន់ចុះហត្ថលេខាលើកុងត្រាថ្មី
Next articleLiverpool មិនបោះបង់ចោលគំនិតចង់បាន Anthony Gordon នោះទេ