បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមិនមានបញ្ហានោះទេសម្រាប់ការផ្ទេរ Ismaïla Sarr ទៅកាន់ក្លឹប Crystal Palace ខណៈការព្រមព្រៀងកើតឡើងតាំងពីសប្តាហ៍មុន។
ភាពយឺតយ៉ាវនេះ ដោយសារតែ Ismaïla Sarr ត្រូវការទទួលភ្លើងខៀវសម្រាប់ Visa របស់គាត់ ប៉ុន្តែអ្វីទាំងអស់នឹងអាចដោះស្រាយរួចនៅសប្តាហ៍នេះ ហើយក៏ជាពេលវេលា ដើម្បីធ្វើតេស្តសុខភាព។ កីឡាករ Ismaïla Sarr នឹងទៅចូលរួមជាមួយនឹងក្លឹប Crystal Palace ពីក្លឹប Olympique Marseille ក្នុងតម្លៃ ១៥លានអឺរ៉ូ៕